អ្នកវិទ្យាសាស្រ្តរកឃើញថា ៤០%នៃអ្នកដែលធ្លាប់កើតកូវីត អាចនិងប្រឈមមុខជាមួយជំងឺទឹកនោមផ្អែម
Raty Oun
APRIL 2 2022
ស្ទីម - STEAM
123 views
1 min read

ការស្រាវជ្រាវដ៏ធំមួយរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថាមនុស្សណាដែលធ្លាប់ឆ្លងនូវជំងឺ កូវីត១៩ អាចនឹងប្រឈមជាមួយហានិភ័យខ្ពស់ក្នុងការកើតមានជំងឺទឹកនោមផ្អែមក្នុងរយៈពេលមួយឆ្នាំក្រោយបន្ទាប់ពីឆ្លងជំងឺ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន Interesting Engineering ។

យោងតាមរបាយការណ៍នៅក្នុងសប្តាហ៍នេះបានបង្ហាញថាមានអ្នកជំងឺទឹកនោមផ្អែមច្រើនជាង ៨លាននាក់ ក្នុងនោះអ្នកដែលធ្លាប់កើតកូវីត១៩ មានចំនួន ១៨ពាន់នាក់។ តាមការស្រាវជ្រាវបានប្រៀបធៀបថា​ កំណើននៃអ្នកជំងឺទឹកនោមផ្អែមភាគច្រើនគឺចេញមក ពីអ្នកដែលធ្លាប់កើត កូវីត ទាំងអ្នកព្យាបាលនៅពេទ្យក្តី និងអ្នកព្យាបាលនៅផ្ទះក្តី។

បន្ថែមពីនេះទៀត យោងតាមការស្រាវជ្រាវរបស់ប្រទេស អាឡឺម៉ង់ក៏បានរកឃើញទិន្នន័យស្រដៀងនេះដែរ ហេតុនេះហើយទើបគេសន្មត់ថា អ្នកដែលធ្លាប់កើតជំងឺកូវីត ក្នុងរយៈពេលមួយឆ្នាំក្រោយ ភាគរយនៃការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមមានច្រើន។

ដូចលើកឡើងខាងលើ ការស្រាវជ្រាវបានរកឃើញថា ៤០% នៃអ្នកដែលធ្លាប់កើតកូវីត នឹងប្រឈមមុខជាមួយការកើតជំងឺទឹកនោមផ្អែមនាពេលមួយឆ្នាំខាងមុខ បើប្រៀបធៀបទៅ ១០០០ នាក់អាចមាន​ ១៥​នាក់ដែលនឹងកើតជំងឺនេះ។ ជំងឺទឹកនោមផ្អែមនេះដែរវាមាន ២ប្រភេទ ទីមួយវាមានលក្ខណៈស្រាលព្រោះវាសារពាង្គកាយអាចស៊ូនិងជំងឺនេះបាន និងមួយទៀតមានលក្ខណៈធ្ងន់ព្រោះសារពាង្គកាយខ្សោយផលិតអាំងសុយលីនមិនគ្រប់គ្រាន់។

គូសបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះកូវីត១៩ បានឆ្លងដល់មនុស្ស ៤៩០លាននាក់ និងបានសម្លាប់មនុស្ស ៦.១៥លាននាក់ទូទាំងពិភពលោក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia