អស្ចារ្យ! សម្ដេចមានប្រសាសន៍ថា CoolApp របស់ខ្មែរ ប្រើអ៊ីនធឺណិតតិច និងមានមុខងារពិសេសទាំងនេះ
Navasiri Morm
JUNE 25 2024
អាជីវកម្ម 4.0
127 views
1 min read

កាលពីពេលថ្មីៗនេះ កម្ពុជាទើបតែមានវត្តមានបច្ចេកវិទ្យាថ្មីមួយឈ្មោះថា CoolApp ដែលជាកម្មវិធីក្បាលឆាតដែលបង្កើតឡើងដោយកូនខ្មែរ។ ហើយអ្វីដែលកាន់តែពិសេសនេះ App ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ សម្ដេចតេជោ ហ៊ុនសែន។

448903077 1068499837965136 1771528850710469897 N (1)

ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការណ៍របស់សម្ដេចតោជោ លោកបានធ្វើការបង្ហោះនូវសារគាំទ្រក៏ដូចជាជំរុញឲ្យប្រជាជនខ្មែរប្រើប្រាស់នូវកម្មវិធី CoolApp ដើម្បីគាំទ្រលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ និងដើម្បីសុវត្ថិភាពព័ត៌មានឯកជនផងដែរ។

តាមរយៈការបង្ហោះមួយនេះ សម្ដេចក៏បានបង្ហាញពីមុខងារពិសេសៗរបស់ CoolApp ដែលលិចធ្លោជាង App ដទៃដូចខាងក្រោម៖

  1. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។
  2. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។
  3. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។

ជាមួយគ្នានេះដែរ តាមរយៈការប្រើប្រាស់តេស្ដរបស់សម្ដេចឃើញថា CoolApp ប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។

គួរជម្រាបផងដែរថា CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយក៏មិនអាចឃើញសាររបស់អ្នកផងដែរ៕

 

ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត...

Posted by Samdech Hun Sen of Cambodia on Sunday, June 23, 2024

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia