បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបធ្វើឱ្យការងារដែលយើងធ្វើប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលជាងមុន ក្នុងនោះផងដែរក៏មានរឿងសាមញ្ញតូចៗដែលអ្នកមិនសូវបានចាប់អារម្មណ៍ ជាក់ស្តែងដូចជាការបំប្លែងឯកសារពី PDF ទៅជា Word ជាដើម ដោយពេលខ្លះយើងមិនបានដឹងពីគន្លឹះ ពេលដែលបំប្លែងចេញមកទៅបាត់ដៃបាត់ជើង ខុសអត្ថន័យនៃទម្រង់ដើមទាំងស្រុង។
ថ្ងៃនេះចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការចូលទៅបំប្លែងឯកសារផ្សេងៗ ទៅជា Text ដើម្បីឱ្យយើងងាយស្រួលក្នុងការកែរតម្រូវ ឬចង់បន្ថែមបន្ថយកន្លែងណាមួយជាដើម។ សម្រាប់វិធីសាស្រ្តមួយនេះមានអ្នកខ្លះក៏បានដឹងឯអ្នកខ្លះទៀតក៏ពុំទាន់បានដឹង ដូច្នេះខាងក្រោមគឺជារបៀបចូលទៅបំប្លែង។
ដូច្នេះអ្នកអាចយក Text នោះទៅកែរសម្រួលបានហើយ មិនថានៅក្នុង Microsoft Word ឬនៅទីណានោះទេ។ លើសពីនេះទៅទៀតប្រសិនបើអ្នកមិនចង់បើកកាមេរ៉ាស្កេន អ្នកអាច Screenshot ឯកសារជា PDF នោះធ្វើជារូបភាពដើម្បីដាក់បញ្ចូលជាមួយ Google Len ក៏បានដែរ។
គូសបញ្ជាក់ថាចំពោះ Google Len នេះគឺមានស្រាប់នៅក្នុងកាមេរ៉ាតែម្តងដែលមាននៅលើម៉ូឌែលស្មាតហ្វូន Android មួយចំនួន។ សម្រាប់ iOS វិញក៏ដូចគ្នាដែល ចំពោះ iPhone សេរីថ្មីមួយចំនួនគឺមានមុខងារនេះស្រាប់ភ្ជាប់ជាមួយកាមេរ៉ាតែម្តង។
អត្ថបទដោយ៖ រិន មករា