អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ភាគច្រើនប្រាកដជាបានជួបមកហើយនូវបញ្ហារូបភាពពេលដែលផ្ញើរទៅគេ គេបើកមិនចេញព្រោះវាជា File HEIC។ ជាមួយគ្នាផងដែរប្រសិនបើបើក File មួយនេះនៅក្នុង Computer គឺត្រូវការកម្មវិធីជំនួយទើបអាច Convert ទៅជា JPEG បាន។
Apple បានដាក់ឱ្យប្រើប្រាស់ File HEIC នេះគឺដើម្បីឱ្យរូបភាពរបស់អ្នកមានគុណភាពខ្ពស់ជាមួយនឹងទំហំតូចជាងមុន ដែលពាក្យ HEIC គឺក្លាយមកពី HEIF (High-Efficiency Image File) ។ File មួយនេះវាមានសមត្ថិភាពល្អប្រសើរជាង JPEG ។ ដោយឡែកបើមិនចង់ស្មុគស្មាញច្រើនអ្នកទាំងគ្នាក៏អាចប្តូរវាបានដែរដោយអនុវត្តតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Setting
- ចុចលើពាក្យ Camera>Format
- ចុចលើពាក្យ Most Compatible
- កំណត់ឱ្យថតជា File HEIC តែផ្ញើរក្រៅចេញជា JPEG
- ចូលទៅកាន់ Setting
- ចុចលើ Photos
- អូសចុះក្រោមបន្តិចមើលពាក្យថា Transfer to Mac or PC
- រួចចុចលើពាក្យ Automatic ជាការស្រច
អត្ថបទដោយ៖ រិន មករា