សម្រាប់សិស្សថ្មីឡើងមករៀនភ្នំពេញ អ្នកជំនាញណែនាំរបៀបទិញកុំព្យូទ័រ​កុំឱ្យខុសចិត្ត និងត្រូវតាមជំនាញខ្លួនរៀន
ផែន ផាន់ណា
DECEMBER 6 2023
គន្លឹះល្អៗ
307 views
3 mins read

ជារៀងរាល់ឆ្នាំពេលប្រឡងបាក់ឌុបរួច មានសិស្សជាច្រើនឡើងមករៀននៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានិងរៀនជំនាញបន្ថែម។ ការសិក្សានៅតាមសាកលវិទ្យាល័យបច្ចុប្បន្ននេះ ទាមឱ្យសិស្សត្រូវមាន កុំព្យូទ័រឬ Laptopផ្ទាល់ខ្លួន ទើបអាចរៀនទាន់គេ និងធ្វើកិច្ចការសាលាបានលឿន ប្រសិនបើសាលាមិនតម្រូវក៏ដោយ។

1697257182 Lap

ការសិក្សាលើជំនាញអ្វីមួយ មិនថាជាជំនាញគណនីយ គ្រប់គ្រង ពន្ធដា អាយធី វិស្វករ ឬអ្នកគូរថ្លង់ផ្សេងៗទេ គឺតម្រូវឱ្តមានកុំព្យូទ័រឬ Laptop ជាកំហិត ទើបអាចធ្វើកិច្ចការងារផ្សេងៗបាន។ បើដូច្នេះ តើអ្នកឡើងមករៀនភ្នំពេញដំបូង គួរទិញព្យូទ័រឬ Laptopបែបណាល្អ និងត្រូវតាមជំនាញដែលខ្លួនរៀន?

សម្រាប់បញ្ហានេះ បើតាមក្រុមការងារ Technology Cambodia សាកសួរអ្នកជំនាញគឺលោកគ្រូ ម៉េង ហាន់ ដែលលោកគឺជាស្ថាបនិក Rean Computer101 លោកគ្រូបានឱ្យដឹងថា ការជ្រើសរើសកុំព្យូទ័រ ដើម្បីយកមករៀនជំនាញផ្សេងៗ គឺមានពីរជម្រើសធំៗ ទី១.កុំព្យូទ័រប្រភេទ Window និងទី២. កុំព្យូទ័រ Mac (Apple) ប៉ុន្តែសម្រាប់ការណែនាំ ទោះបីជាយើងរៀនជំនាញអ្វីក៏ដោយ ដំបូងបង្អោះគួរតែជ្រើសយកប្រភេទ Windows សម្រាប់រៀនសិន ព្រោះបើយើងទើបតែប្រើកុំព្យូទ័រដំបូងៗ ហើយប្រើ Mac ពេលជួបបញ្ហា គឺពិបាកសួរគេណាស់ ដោយសារមិនសូវមានអ្នកមានបទពិសោធន៍ប្រើកុំព្យូទ័រ Mac។ លោកគ្រូ ម៉េង ហាន់ ក៏បានសង្កត់ធ្ងន់ទៅលើការទិញកុំព្យូទ័រទូទៅសម្រាប់អ្នកឡើងមករៀនជំនាញនៅភ្នំពេញដំបូងៗ គួរតែមើលលើចំនុចទាំង៤ធំៗ៖

02naa Ok V Le7 D Iiej F Uy Dp Jp 34..v1651078168

(ទី១). មើលទៅលើ CPU: CPU នេះបើនិយាយឱ្យសាមញ្ញងាយយល់ វាគឺជាខួរក្បាលរបស់កុំព្យូទ័រ ដែលបច្ចុប្បន្នគេពេញនិយមប្រើតែពីរប្រភេទប៉ុណ្ណោះគឺ Intel និង AMD។ ប្រើសិនសើយើងចង់ប្រើ Intel លោកគ្រូណែនាំឱ្យប្រើចាប់ពីប្រភេទ Core i5 ឡើងបើទោះបីគេចេញដល់ Core i9 ហើយក្ដី។ ប៉ុន្តែបើយើងស្រឡាញ់ប្រភេទ AMD អាចជ្រើសរើសយកត្រឹម ryzen 5 គឺគួរសមហើយ។

(ទី២) RAM : RAM គឺជាកន្លែងផ្ទុកព័ត៌មានបណ្ដោះអាសន្នលើ System ក្នុងកុំព្យូទ័រ។ សម្រាប់អ្នកប្រើប្រាស់ទូទៅ អាចជ្រើសយកត្រឹម 4GB បានហើយ ប៉ុន្តែសម្រាប់ជំនាញអាយធី គូរប្លង់ក្ដី អាចជ្រើសយកចាប់ពី 8GB ឡើងទៅ ឬបន្ថែមតាមថវិកាដែលមាន។

(ទី៣) : SSD : SSD គឺជាកន្លែងផ្ទុកព័ត៌មានទាំងអស់នៅលើកុំព្យូទ័រ។ សម្រាប់អ្នកប្រើកុំព្យូទ័រទូទៅ អ្នកប្រើ SSD គឺមានភាពងាយស្រួល និងដំណើរការលឿន ប៉ុន្តែយើងមិនចាំចាប់ជ្រើសរើសយក SSD មានទំហំច្រើន mb ពេកទេ ប្រសិនបើយើងមិនសូវមានថវិកា ប៉ុន្តែយើងអាចទិញ External មានតម្លៃធូរថ្លៃជំនួសវិញទើបប្រសើរ ហើយសម្រាប់អ្នកមានថវិកាច្រើន អាចជ្រើសរើសយក SSD ធំបាន។

(ទី៤) VGA : VGA គឺឧបករណ៍មួយប្រភេទ សម្រាប់បង្ហាញរូបភាពឬគ្រប់គ្រងការបង្ហាញផ្សេងៗនៅលើកញ្ចក់កុំព្យូទ័រ។ សម្រាប់អ្នកធ្វើការធម្មតា និងមិនសូវមានថវិកា អាចមើលត្រឹម VGA ដាច់បាន ប៉ុន្តែសម្រាប់អ្នកធ្វើការងារធំៗ ដូចជាផ្នែកសរសេរកូដ ឬគូរប្លង់អី ទាមទារឱ្យជ្រើសយក VGA ជាប់ទើបល្អ។

Shutterstock 1839978880 897x500

ករណីបន្ទាប់បន្សំដែលយើងគួរមើលទៀត ដូចជាទំហំអេក្រង់កុំព្យូទ័រ សម្រាប់អ្នកទិញយកធ្វើការងារធំៗ គួរតែច្រើនយើងទំហំចាប់ពី 15 inc ឡើង។ មួយវិញទៀតក៏ត្រូវមើលថ្មកុំព្យូទ័រថាអាចកាន់បានប៉ុន្មានម៉ោង ព្រោះកុំព្យូទ័រខ្លះ ឆាប់អស់ថ្មដែរ។

គូសបញ្ជាក់ថាអ្វីដែលលោកគ្រូ ម៉េង ហាន់ បានលើកឡើងខាងលើនេះ គឺសម្រាប់អ្នកដែលមកសូវមានថវិកាទិញកុំព្យូទ័រតម្លៃថ្លៃ។ ប៉ុន្តែប្រសិនបើយើងមានធនធានគ្រប់គ្រាន់ ហើយយើងរៀនជំនាញធំៗ អាចសម្លឹងមើលកុំព្យូទ័រប្រភេទ Gaming ព្រោះវាមានអេក្រង់ធំ និងកម្លាំងម៉ាស៊ីនខ្លាំង។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia