យោងតាមកតាមគេហទំព័រ Interesting Engineer បានឲ្យដឹងថា សាកលវិទ្យាល័យចិន Tsinghua University បានអភិវឌ្ឍន៍បង្កើតមន្ទីរពេទ្យ AI ដំបូងគេ ដោយប្រើមនុស្សយន្ដរ៉ូបូតឲ្យធ្វើជាគ្រូពេទ្យ និងអាចពិនិត្យព្យាបាលអ្នកជំងឺរហូតដល់ទៅ៣០០០នាក់ឯណោះក្នុងមួយថ្ងៃ។
ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់ AI ឌុកទ័រទាំងអស់នេះ ត្រូវបានគេបង្រៀនឲ្យអាចធ្វើរោគវិនិឆ្ឆ័យ និងព្យាបាលអ្នកជំងឺបានដល់ទៅ ១ម៉ឺននាក់ត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ខណៈការងារនេះប្រសិនបើប្រើឌុកទ័រជាមនុស្សឲ្យធ្វើការ នឹងត្រូវចំណាាយពេលរហូតដល់ទៅ២ឆ្នាំឯណោះ ទើបអាចធ្វើការងារពិនិត្យអ្នកជំងឺចប់។
ជាមួយគ្នានេះដែរ មន្ទីរពេទ្យពេទ្យ AI ជាមួយនឹងឌុកទ័រ AI នេះត្រូវបានគេដាក់ឲ្យប្រឡង និងទទួលបានអាជ្ញាប័ណ្ណវេជ្ជសាស្រ្ដពីសហរដ្ឋអាមេរិក ដោយសម្រេចបាននូវអត្រាភាពត្រឹមត្រូវ 93.06% ឯណោះ។
គួរជម្រាបផងដែរថា មន្ទីរពេទ្យ AI នេះត្រូវបានបង្កើតឡើង ក្នុងគោលដៅដើម្បីផ្ដល់សេវាកម្ម ថែទាំមសុខភាពគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ ខណៈមន្ទីរពេទ្យ AI នេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៤៕