ឡូយណាស់! ចិនផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន Baidu ឱ្យដំណើរការតាក់ស៊ីអត់តៃកុង ដឹកប្រជាជនក្នុងទីក្រុងវ៉ូហាន និងឆុងឈីងជាលើកដំបូង
Navasiri Morm
AUGUST 9 2022
ឌីជីថល
140 views
1 min read

កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu អនុញ្ញាតឱ្យដាក់ដំណើរការឱ្យប្រើប្រាស់នូវរថយន្ដតាក់ស៊ី ដែលអាចបើកបរបានដោយខ្លួនឯងដោយគ្មានតៃកុង ដាក់ឱ្យដំណើរការក្នុងទីក្រុងពីរនៃប្រទេសចិន គឺទី១ ទីក្រុងវ៉ូហាន (Wuhan) និងឆុងឈីង (Chongqing ) មុនគេ។

ប្រភពដដែលបានឱ្យដឹងទៀតថា អាជ្ញាប័ណ្ណនេះនឹងអនុញ្ញាតឱ្យតាក់ស៊ីរបស់ក្រុមហ៊ុន Baidu មួយប្រភេទឈ្មោះថា Apollo Go ដែលអាចបើកបរដោយខ្លួនឯងចំនួន៥គ្រឿង ឱ្យដំណើរការក្នុងទីក្រុង  Chongqing និងកណ្តាលទីក្រុង Wuhan រហូតដល់ទៅប្រាំបីម៉ោងក្នុងមួយថ្ងៃនៅក្នុងតំបន់ដែលបានកំណត់។

លោក Wei Dong អនុប្រធាន និងជាប្រធានផ្នែកប្រតិបត្តិការសុវត្ថិភាពនៃក្រុមហ៊ុន Baidu Intelligent Driving Group បាននិយាយថា "អាជ្ញាប័ណ្ណទាំងនេះគឺជាជំហានដ៏សំខាន់ក្នុងការបើកឱ្យតាក់ស៊ីស្វយ័តដើម្បីផ្តល់សេវាកម្មទូលំទូលាយនាពេលអនាគត" ។

គួរជម្រាបផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនកំពុងត្រៀមខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តបើកបរដោយខ្លួនឯងជាសកល។ ជាក់ស្ដែងក្រុមហ៊ុនផលិតរថយន្ដបើកបរដោយស្វ័យប្រវត្តិជាច្រើនដូចជា Xiaopeng, Nio, Pony.ai  និង Li Auto បានចាប់ផ្តើមលក់រថយន្តស្វយ័តមួយចំនួនរបស់ពួកគេរួចហើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia