ឆ្ងល់មួយពិភពលោក! មាន់ជាមួយនិងមេមាន់ តើមួយណាកើតមុន?
Raty Oun
APRIL 25 2022
គន្លឹះល្អៗ
779 views
1 min read

មេមាន់កើតមុន ឬពងមាន់កើតមុន? សំណួរមួយនេះត្រូវបានក្លាយជាសំណួរមួយដែលធ្វើឲ្យមានការងឿងឆ្ងល់ដល់មនុស្សតាំងពីសម័យបុរាណ រហូតមកដល់សតវត្សទី២១។ មានអ្នកខ្លះយល់ថាមេមាន់កើតមុន ហើយមានអ្នកខ្លះទៀត អះអាងថាពងមាន់កើតមុន។ ដូច្នេះថ្ងែនេះ Technology Cambodiaនឹងធ្វើការយកអំះណះអំណាងស្រាវជ្រាវបែបវិទ្យាសាស្ត្រ មកវែកញែកទៅលើវិធានបទមួយនេះដូចខាងក្រោម។

១​ អំណះអំណាងដែលបញ្ជាក់ថា មេមាន់កើតមុន ពងមាន់

 បើយោងតាមការចុះផ្សាយរបស់គេហទ័ Guernsey Donkey បានឲ្យដឹងពីការសិក្សាមួយរបស់អ្នកវិទ្យាសាស្រ្តទៅលើប្រភេទកោសិកាOV-17 ថា « បានជាយើងហ៊ាននិយាយថាមាន់កើតមុនពងមាន់ គឺបើយោងតាមការពិសោធន៍ កោសិកា OV-17 មានតែនៅក្នុងខ្លួនមេមាន់តែប៉ុណ្ណោះ ប្រសិនបើគ្មាន OV-17 ទេពងមាន់មិនអាចចាប់កំណើតបានទេ» ។

ដែលមូលហេតុនេះហើយ ទើគេយល់ឃើញថា មេមាន់ចាប់កំណើតមុន ពងមាន់។

អំណះអំណាងដែលបញ្ជាក់ថា ពងមាន់កើតមុន មេមាន់

ដោយឡែកបើយោងសារព័ត៌មាន Time បានលើកអំណះអំណាងថា DNA របស់សត្វតែងតែមានការវិវដ្តពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឲ្យរូបរាងរបស់សត្វមានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ដូចគ្នា។ ជាមួយគ្នានេះ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបាន ស្រាវជ្រាវឃើញថា ពងមាន់ គឺមានការបន្តពូជមកពីប្រភេទសត្វ Archaeopteryx បានវិវដ្តកោសិកាស៊ុត របស់ខ្លួនអស់រយៈពេល រាប់ម៉ឺនឆ្នាំមក ទើបវាវិវដ្តខ្លួនបានជា ពងមាន់។

មូលហេតុនេះហើយដែលគេធ្វើឲ្យគេជឿថា ពងមាន់ បង្ករកំណើតមុនមេមាន់។

ដូច្នេះ នៅពេលដែលបានអានអត្ថបទនេះហើយតើលោកអ្នកយល់ឃើញយ៉ាងណាដែរ? ពងមាន់កើតមុន ឬមេមាន់កើតមុន?

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia