នៅក្នុងកម្មវិធីសំណួរចម្លើយរៀបចំដោយក្រសួងសាធារណៈការនឹងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋមានចម្ងល់ទាក់ទងនឹងសំណួរមួយ ទាក់ទងនឹងផ្លាកលេខកម្ពុជា យើងប្រើរថយន្ដមួយ នៅពេលដែលយើងចង់ប្ដូរ រថយន្ដ តើយើងអាចប្រើផ្លាកលេខកម្ពុជាហ្នឹងដដែលបានទេ?
ចម្លើយ៖ ចុះពេលដែលយើងប្ដូររថយន្ដថ្មី តើផ្លាកលេខឯកជនធម្មតាត្រូវតម្កល់នៅទីណា? ចម្លើយ៖ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាផងដែរគឺរថយន្តមួយអាចចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀត ដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទាំងរថយន្ត និងផ្លាកលេខទៅជាមួយគ្នាក៏បាន។
សូមបងប្អូនកុំយល់ច្រឡំថាពេលលក់រថយន្ត បងប្អូនដោះផ្លាកលេខដែលខ្លួនទុកសម្រាប់បំពាក់លើ រថយន្តរបស់ខ្លួនមួយទៀតដោយខ្លួនឯង ពោលគឺត្រូវអនុវត្តទៅតាមនីតិវិធីនៃច្បាប់កំណត់ ការទុកលេខ ចុះបញ្ជីសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀត នីតិវិធីគឺទុកតែលេខចុះបញ្ជីទេ មិនមែនផ្លាកលេខទេ នៅពេលអនុវត្តតាមនីតិវិធី គឺក្រសួងនឹងផលិតផ្លាកលេខថ្មីជាមួយនឹងលេខចុះបញ្ជីរបស់បងប្អូនដែលបានស្នើសុំទុកនោះជូនវិញ៕
អត្ថបទដោយ៖ ផែន ផាន់ណា