អស្ចារ្យ! កម្ពុជាចាប់ដៃជាមួយ UNESCO និង KOICA បង្កើតសារមន្ទីរឌីជីថលគុកទួលស្លែង ផ្សាយទៅកាន់ពិភពលោក
Raty Oun
MAY 18 2022
អេឡិចត្រូនិក
223 views
2 mins read

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាជាលើកទី២ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) ទៅលើគម្រោងអភិវឌ្ឍសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនៅក្នុងឆ្នាំ ២០២៤ ខាងមុងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (APK)។​Yyyy

ប្រភពដដែលបានឲ្យដឹងទៀតថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺពិភាក្សាទៅលើគម្រោងអភិវឌ្ឍ និងលើកកម្ពស់សារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការអប់រំសន្តិភាព និងការអប់រំពលរដ្ឋសកល ក៏ដូចជាបង្ហាញថាវាជាកន្លែងសារមន្ទីរបៃតង និងឌីជីថលដ៏ពិសេសមួយ សម្រាប់ទេសចរណ៍ និងការរៀនសូត្រ។ នេះបើតាម KOICA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចពិភាក្សានេះ លោក Hyunjun Rho តំណាងឲ្យ KOICA ប្រចាំកម្ពុជា បានធ្វើការស្នើទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា (MoCFA) និង​អង្គការ UNESCO ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ធ្វើការទៅលើការសរសេរឯកសារទស្សនៈទានគម្រោង Project Concept Paper (PCP) សម្រាប់ស្នើទៅកាន់ KOICA  តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅដើមខែកក្កដា ឆ្នាំ២០២២។

នៅពេលទទួលបាន ឯកសារទស្សនៈទានគម្រោង (PCP) ខាងការិយាល័យ KOICA កម្ពុជានឹងរាយការណ៍ទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីជ្រើសរើសគម្រោងអាទិភាពសម្រាប់អនុវត្តនៅឆ្នាំ ២០២៤។ ហើយប្រសិនបើគម្រោងនេះឆ្លងកាត់ការត្រួតពិនិត្យ និងជ្រើសរើស គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅចន្លោះឆ្នាំ២០២៤ និង២០២៨ ជាមួយនឹងកញ្ចប់ថវិកាសរុបចំនួន ២លានដុល្លារអាមេរិក៕

Edit Ti

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia