នៅពេលដែលមាននរណាម្នាក់ចង់បង្កើតប្រេនផលិតផលខ្លួនឯង ដូចជាគ្រឿងសម្អាង សាប៊ូ និងគ្រឿងប្រើប្រាស់ផ្សេងៗ ពិតណាស់ គេនឹងនឹកគិតទៅដល់ប្រទេសថៃមុនគេ ព្រោះនៅប្រទេសថៃ គេមានអ្នកជំនាញ ដែលអាចផលិតគ្រឿងទាំងអស់នេះ ស្របទៅតាមស្ដង់ដារអន្តរជាតិបាន។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ រាល់ផលិតផលដែលនាំចូលពីប្រទេសថៃមកខ្មែរ គឺត្រូវបង់ពន្ធបន្ថែម ដែលអាចធ្វើឱ្យតម្លៃផលិតផលឡើងថ្លៃមួយកម្រិតទៀត។ ឥឡូវនេះយើងពុំចាំបាច់ទៅដល់ប្រទេសថៃ នាំតែចំណាយថវិកាច្រើនទេ ព្រោះពេលនេះ នៅកម្ពុជាយើងក៏មានរោងចក្រផលិតគ្រឿងសម្អាងដូចនៅបរទេសដែរ។
CamboLab Manufacturing Co., Ltd. គឺជាក្រុមហ៊ុននៅខ្មែរដំបូងគេ ដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ក្នុងការផលិតផលគ្រឿងសម្អាង និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឡេលាបខ្លួន លាបមុខ ទឹកជូតការ៉ូ ទឹកលាងបន្លែ សាប៊ូបោកគក់ ប្រេងក្រឡា ប្រេងខ្យល់ សាប៊ូដុសខ្លួន និងផលិតផលមួយចំនួនទៀត ស្របទៅតាមស្ដង់ដារគុណភាពអន្តរជាតិ និងផលិតដោយក្រុមអ្នកជំនាញពីប្រទេសថៃ និងអ្នកជំនាញក្នុងស្រុក។
មានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប រោងចក្រ CamboLab ហាក់មមាញឹកខ្លាំងក្នុងការផលិតគ្រឿងសម្អាង និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឱ្យអតិថិជនរបស់ខ្លួន យកទៅចែកចាយបន្តនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ លោក លី កុំកុំ ដែលជាសិស្សបញ្ចក់ការសិក្សាមកពីប្រទេសចំនួនបីគឺ ថៃ ចិន និងបារាំង លើផ្នែកគីមីវិទ្យា និងជាស្ថាបនិករបស់ CamboLab បានថ្លែងប្រាប់ក្រុមការងារចាបខៀវ (Technology Cambodia) ថា៖
CamboLab គឺជារោងចក្រក្នុងស្រុកមួយ ដែលអាចកែច្នៃផលិតផលមួយចំនួនដូចជាសាប៊ូ គ្រឿងសម្អាង ប្រេងក្រឡា ប្រេងខ្យល់ជាដើម និងអាចយកទៅចែកចាយនៅលើទីផ្សារបានផងដែរ។ មូលហេតុដែលលោកបង្កើតរោងចក្រនេះឡើង ព្រោះលោកមើលឃើញថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មានរោងចក្រដែលអាចផលិតផលគ្រឿងទាំងហ្នឹង មានកម្រិតនៅឡើយ រហូតមានអ្នកខ្លះ នៅពេលគាត់ចង់បង្កើតផលិតផលអ្វីមួយ គឺត្រូវទៅដល់ប្រទេសថៃផ្ទាល់ក៏មាន។
សព្វថ្ងៃ CamboLab កំពុងផ្តោតសំខាន់ផលិតផលដែរប្រើក្នុងវិស័យឧស្សាហកម្ម ដើម្បីផ្គត់ផ្គង់ទៅកាន់រោងចក្រ អង្គការ សាលារៀន បន្ថែមពេទ្យ សណ្ឋាគារ និងកន្លែងផលិតចំណីអាហារ មួយចំនួន ដែលគេកម្ម៉ង់ផលិតផលមួយចំនួនដូចជាសាប៊ូ ទឹកអនាម័យ ក្នុងបរិមាណច្រើនៗ ដោយគេពុំអាចទិញនៅតាមទីផ្សាររាយរងបានទេ។
មកទល់បច្ចុប្បន្ននេះគ្រឿងប្រើប្រាស់ដែល CamboLab បានផលិតឡើងគឺមានច្រើនប្រភេទ ទី១).គឺផលិតដើម្បីផ្គត់ផ្គង់ទៅកាន់វិស័យឧសហកម្ម។ ទី២). គឺផលិតឱ្យក្រុមហ៊ុន(ជាលក្ខណៈប្រេន) ដែលពីមុនពួកគេធ្លាប់តែឡើងទៅធ្វើដល់ប្រទេសថៃ។ ទី៣). រោងចក្រកំពុងតែធ្វើការទៅលើការផលិតប្រេងក្រឡាឱ្យក្រុមហ៊ុនក្នុងស្រុកមួយ។ និងទី៤). គឺផលិតទៅលើគ្រឿងសម្អាងផ្សេងៗទៅតាមតម្រូវការរបស់ម្ចាស់ប្រេនដែលចង់បាន។
លោកលី កុំកុំ បានបញ្ជាក់ថា៖ រាល់វត្ថុធាតុដើមដែលយកមកផលិត ឱ្យចេញជារូបរាងឡើង គឺសុទ្ធតែជាធាតុផ្សំសំខាន់ៗ ដែលនាំចូលពីបរទេស និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ស្របទៅតាមស្ដង់ដារគុណភាពអន្តរជាតិ និងមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធផងដេរ។ លោកបន្តថាបច្ចុប្បន្ននេះ នៅកម្ពុជាយើង ក៏មិនទាន់ឃើញថារោងចក្រធ្វើផលិតផលប្រភេទនេះ ដូចជានៅ CamboLap នៅឡើយទេ។ សម្រាប់លោកអ្នកដែលមានបំណង ចង់ក្លាយជាម្ចាស់ប្រេន មានផលិតផលផ្ទាល់ខ្លួន ដូចជាប្រភេទគ្រឿងសម្អាង សាប៊ូ ទឹកអនាម័យ ជាដើម អាចទំនាក់ទំនងរោងចក្រ CamboLab ផលិតដោយផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ៖ 092 59 93 99 || 098 700 050៕
អត្ថបទដោយ៖ ផែន ផាន់ណា