ឡូយណាស់! ទីបំផុត Telegram បើកឱ្យ Boost ហើយ នេះជាជំហានងាយ ដើម្បី Boost លើ Telegram
Navasiri Morm
JUNE 8 2022
អាជីវកម្ម 4.0
2.3 K views
1 min read

នៅក្នុងឆ្នាំ២០២២នេះ Telegram បានជាប់ជាកម្មវិធីផ្ញើសារលេខ១ ក្នុងចំណោមកម្មវីធីទំនាក់ទំនងនៅកម្ពុជា។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺចាប់ពីខែមិថុនា​ឆ្នាំ២០២២ នេះទៅ អ្នកប្រើប្រាស់ទូទាំងពិភពលោក អាចធ្វើការ Boost ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធី Telegram បានហើយ។

ហើយថ្ងៃនេះ ផងដែរ Technology Cambodia នឹងធ្វើការបង្ហាញពីជំហានងាយ ក្នុងការចូលទៅផ្សព្វផ្សាយពាណិជ្ជកម្មក្នុងកម្មវិធី Telegram ដូចខាងក្រោម៖

ជំហានទី១ ចូលទៅកាន់វេបសាយ https://promote.telegram.org/ 

ជំហានទី២ បំពេញលេខទូរស័ព្ទដែលភ្ជាប់ជាមួយលេខ Telegram របស់អ្នក

ជំហានទី៣ បំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ email និងលេខទូរស័ព្ទជាដើម

ជំហានទី៤ ក្រោយពីបញ្ចប់ ៣ជំហានខាងលើ អ្នកអាចធ្វើការចុច ពាក្យ «Create a new ad» ដើម្បី Boost បានហើយ

ជំហានទី៥ ចុច «Create a new ad» ហើយបំពេញព័ត៌មានផ្សព្វផ្សាយ ហើយចុចគ្រីស និងចុចពាក្យ «Create Ad»

490

៤៩១

៤៩៥

គួរជម្រាបផងដែរថា សម្រាប់មុខងារ Boost នេះ Telegram ទើបតែដាក់ឱ្យសាកល្បងឱ្យប្រើប្រាស់តែប៉ុណ្ណោះ ហេតុនេះ​អ្នកគួរតែចំណាយពេលសិក្សាពីវាបន្ថែមមុននឹងចាយលុយ Boost៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia