ប្រសើរណាស់! ក្រុមហ៊ុនថៃ ចាប់ដៃនឹងក្រុមហ៊ុន IT លំដាប់ពិភពលោកចែករំលែកពីបញ្ហាការគំរាមកំហែងតាមអ៊ីនធឺណិតដល់សហគ្រិននៅកម្ពុជា
Navasiri Morm
NOVEMBER 20 2024
PR
2 mins read

រាជធានីភ្នំពេញ៖ ការពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗណេះ នៅឯសណ្ឋាគារ Sunway Hotel Phnom Penh ក្រុមហ៊ុនអន្ដរជាតិ ក្រុមហ៊ុនអន្តរជាតិ Yip In Tsoi ជាមួយនឹងកំពូលអ្នកឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មានលំដាប់ពិភពលោក មានដូចជា Allied Telesis, I-Sprint, Proxmox, Sangfor និង Sophos បានរួមគ្នារៀបចំ កម្មវិធីសិក្ខាសាលាក្រោម ចំណងជើង “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃដើម្បីដោះស្រាយនូវបញ្ហាបច្ចេកវិទ្យាព័ត៌មាន ក្នុងគោល បំណងបង្កើនកំណើនការអភិវឌ្ឍន៍និងប្រសិទ្ធិភាព” ដើម្បីបង្កើតការយល់ដឹងអំពីការគំរាមកំហែង តាមអ៊ុនធឺណិតដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឌីជីថលនៅក្នុងសហគ្រាស ចែករំលែកមកកាន់សហគ្រិន ក៏ដូចជាសហគ្រាសតូចធំទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ដោយកម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាកភ្ញៀវកិត្តិយសមកពីវិស័យរដ្ឋ ឯកជន ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះលោក  លោក Wongviwat Siritasanakul ដែលជាជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកដំណោះស្រាយបច្ចេកវិទ្យាឌីជីថលនៅក្រុមហ៊ុន Yip In Tsoi បានឲ្យដឹងថាសិក្ខាសាលានេះអាចធ្វើទៅបានគឺដោយសារមានការសហការដ៏មានតម្លៃពីដៃគូរបស់ខ្លួនមានដូចជា ក្រុមហ៊ុន Allied Telesis, I-Sprint, Proxmox, Sangfor  និងក្រុមហ៊ុនSophos។

Img 1237

លោក Wongviwat បានបន្តទៀតថា គោលបំណងធំដែលក្រុមហ៊ុន Yip In Tsoi រៀបចំសិក្ខាសាលានេះឡើងគឺផ្ដល់ជាចំណេះដឹងក៏ដូចជាការយល់ដឹងទាក់ទងនឹងសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត( Cybersecurity) ទៅដល់ម្ចាស់សហគ្រាសដែលចង់ឲ្យក្រុមហ៊ុនរបស់ខ្លួនមានស្ដង់ការក្នុងការបង្កើតប្រព័ន្ធការពារសុវត្ថុភាពតាមប្រព័ន្ធអ៊ីនធឺណេតឲ្យបានល្អ។

ជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកដំណោះស្រាយបច្ចេកវិទ្យានៃក្រុមហ៊ុន  Yip In Tsoi រូបនេះបានសង្កត់ធ្ងន់ថា ពួកយើងសង្ឃឹមថាក្រោយចប់ការប្រជុំនៅថ្ងៃនេះ លោកអ្នកនឹងមានការបង្កើនការប្រុងប្រយ័ត្ននៃ បញ្ហាសុវត្ថិភាពតាមអ៊ុនធឺណិតច្រើនឡើង ដែលអាចនាំយកព័ត៌មាននិងចំណេះដឹងដែលបានទទួល ពីវាគ្មិន ទៅប្រើប្រាស់បានក្នុងសហគ្រាសរបស់លោកអ្នក ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន Yip In Tsoi & Co., Ltd. ពួកយើងសន្យាថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន្សំសេវាកម្មយ៉ាងខ្ជាប់ខ្លួន ដោយព្យាយាម រុករកផលិតផលIT Solutions ដែលមានគុណភាពដើម្បីផ្តល់ជូនអោយអតិថិជនប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពនិងជឿជាក់លើ សហគ្រាសរបស់លោកអ្នក។

គួរបញ្ជាក់ផងដែរថា Yin In Tsoi គឺជាក្រុមហ៊ុនអភិវឌ្ឍននិងផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាក៏ធំមួយនៅក្នុងប្រទេសថៃដែលមានបទពិសោធន៍ជិតសតវត្សមកហើយ។ ពីមុនក្រុមហ៊ុននេះក៏បានពង្រីកឯកទេសរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានមានដូចជាប្រទេសកម្ពុជា មីយ៉ាន់ម៉ានិងឡាវជាដើម។ 

ក្រុមហ៊ុន Yin In Tsoi មានក្រុមសមានជិកអាជីពជាង៧០០ហើយក្រុមហ៊ុនមានផ្ដល់នូវសេវាកម្មយ៉ាងសម្បូរបែបមានដូចជាការប្រឹក្សាផ្នែកបច្ចេកវិទ្យា ដំណោះស្រាយផ្នែកហិរញ្ញវត្ថុនិងធនាគារ ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញ សេវាកម្ម Cloud ដំណោះស្រាយត្រួតពិនិត្យនិងសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីធឺណេតនិងសេវាកម្មជាច្រើនទៀត។

ប្រសិនបើលោកអ្នក ចាប់អារម្មណ៍ចង់ប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន  Yin In Tsoi ឬត្រូវការប្រឹក្សាយោបល់ពីបញ្ហាសន្ដិសុខសាយប៊័រផ្សេងៗ អាចធ្វើការទំនាក់ទំនងតាមរយៈព័ត៌មានខាងក្រោម៖

Img 1236Img 1238Img 1239Img 1244Img 1247Img 1246Img 1250Img 1249Img 1235Img 1252Img 1253


បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia