ផុសគ្មានអ្នកមើលសោះ តោះមកដឹងពីរបៀបរើសម៉ោងផុស ឱ្យមានអ្នកមើលច្រើន សម្រាប់ផេករបស់អ្នក
Navasiri Morm
MAY 30 2022
ឌីជីថល
9.7 K views
1 min read

ការជ្រើសរើសម៉ោងដ៏ត្រឹមត្រូវសម្រាប់ផុស គឺមានឥទ្ធិពលទៅលើលទ្ធផលនៃផុសនីមួយៗ របស់អ្នកនៅលើបណ្ដាញសង្គម។ ហើយថ្ងៃនេះ យើងនឹងមកដឹងពីរបៀបក្នុងការជ្រើសរើសម៉ោងដ៏ត្រឹមត្រូវសម្រាប់ផុស ទៅតាមផេករបស់អ្នករៀងៗខ្លួនដូចខាងក្រោម។

 ជំហានទី១ ចូលទៅកាន់ Facebook Page របស់អ្នក

ជំហានទី២ ជ្រើសរើសយកពាក្យ «Insights»

ជំហានទី៣ ជ្រើសរើស​យកពាក្យថា «Posts»

262

៣៦៣

ត្រង់កន្លែងដែលមានក្រាបឡើងខ្ពស់ បង្ហាញថាពេលវេលានោះ គឺមានមនុស្សឃើញផុសពីផេករបស់អ្នកច្រើនជាងគេ។ ហើយកន្លែងដែលក្រាបធ្លាក់ចុះ មានន័យថាម៉ោងនោះអ្នកតាមដានផេករបស់អ្នកមិនបានសកម្មក្នុងការប្រើហ្វេសប៊ុកនោះទេ។ តាមរយៈការចូលមើលកន្លែងនេះ អ្នកនឹងដឹងថាតើពេលណាអ្នកតាមដានផេករបស់អ្នកប្រើហ្វេសប៊ុក ហើយអ្នកគួរតែជ្រើសរើសផុសឱ្យចំម៉ោងដែលពួកគាត់លេងនោះពួកគាត់នឹងមានឱកាសឃើញផុសរបស់អ្នកច្រើន។ 

គួរជម្រាបថា អ្នកអាចធ្វើការជ្រើសរើសម៉ោងដែលត្រឹមត្រូវសម្រាប់ផុស តាមរយៈទិន្នន័យជាក់ស្ដែងនៅក្នុងផេករបស់អ្នករៀងៗខ្លួន។ បន្ថែមពីនេះទៀត ម៉ោងដែលអ្នកអាចពិចារណាមិនគួរផុសនោះ គឺម៉ោងដែលមនុស្សកំពុងរវល់ ដូចជាម៉ោងជិះម៉ូតូចេញពីធ្វើការពេលល្ងាចនៅថ្ងៃចន្ទសុក្រជាដើម។ 

យ៉ាងណាក៏ដោយ ការផុសឱ្យត្រូវម៉ោងនេះ គ្រាន់តែជាមួយផ្នែកក្នុងការជួយឱ្យផុសរបស់អ្នកមានឱកាសទៅដល់មនុស្សច្រើនតែប៉ុណ្ណោះ ប៉ុន្ដែវាមិនមានន័យថា ផុសត្រូវម៉ោងហើយផុសរបស់អ្នកនិងផ្ទុះមានអ្នក like និង Share រាប់ពាន់នោះទេ ហេតុនេះបន្ថែមពីការផុសត្រូវម៉ោងអ្នកគួរតែព្យាយាមរៀបចំមាតិកាផុស ដូចជាឌីហ្សាញរូបភាព វីដេអូ និងសរសេរ Captions ឱ្យទាក់ទាញជាដើម៕

អត្ថបទដោយ៖ Nava Siri

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia