ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡាបានណែនាំពីឆានែលយូធូបពិសេសមួយ សម្រាប់សិស្សានុសិស្សចូលរៀន ពិសេសសិស្សថ្នាក់ទី១២ ដែលត្រូវរៀនត្រៀមប្រឡង នៅថ្ងៃទី០៦ វិច្ឆិកា ២០២៣ ខាងមុខនេះ។ នៅក្នុងឆានែលយូធូបនេះដែរ គឺមានគ្រប់មេរៀន និងគ្រប់មុខវិទ្យាទាំងអស់ សម្រាប់សិស្សថ្នាក់ទី១២ និងថ្នាក់ក្រោម។
ឆានែលយូធូបនេះមានឈ្មោះថា Ministry of Education, Youth and Sport Cambodia ដែលជាឆានែលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់។ នៅក្នុងឆានែលខាងលើនេះដែរ គឺប្រមូលផ្ដុំទៅដោយមេរៀនទាំងថ្នាក់សង្គម និងវិទ្យាសាស្ត្រ សម្រាប់ប្អូនៗងាយស្រួលចូលទៅរៀនដោយខ្លួនឯងតាមលំដាប់លំដោយ។
