Avatar គឺជារឿងប្រឌិតបែបវិទ្យាសាស្រ្ដដ៏ល្បីល្បាញមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន 20th Century Studios ដែលមានលោក James Cameron ជាអ្នកនិព្ធសាច់រឿងដោយផ្ទាល់។ ដោយរឿង Avatar វគ្គមួយ ដែលផលិតតាំងតែពីឆ្នាំ២០០៩នោះត្រូវបានគេចាត់ទុកថា ជារឿងដែលទទួលបាននូវភាពជោគជ័យធំបំផុតទីពីរនៅក្នុងវិស័យភាពយន្ដ ដែលអាចរកចំណូលបានរហូទដល់ទៅ ២៦០លានដុល្លារ។ បន្ថែមពីនេះទៀត ហ៊ុន 20th Century Studios ក៏គ្រោងនឹងបញ្ចេញរឿង Avatar វគ្គ២ និងគ្រោងរកចំណូលត្រឡប់មកវិញដល់ទៅ ២ពាន់លានដុល្លារឯណោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា សម្រាប់រឿង Avatar វគ្គ២នេះ មានចំណងជើងថា "Avatar: The Way of Water" ។ ហើយអ្វីដែលកានតែពិសេសនោះ រឿងមួយនេះ ទើបតែទទួលបានសិទ្ធិចាក់ផ្សាយនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតមួយ គ្រោងនឹងចាក់ផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ បន្ថែមពីនេះទៀត គេរំពឹងថានឹងអាចរកចំណូលត្រឡប់មកវិញប្រមាណ២ពាន់លានដុល្លារ។
ដោយឡែក បើយើងក្រឡេកទៅមើលការចំណាយទៅលើរឿងការផលិតរឿង Avatar វគ្គ២ ឬ "Avatar: The Way of Water" នេះ បើតាមគេហទំព័រ Hollywood Reporter គេបានចំណាយលុយអស់ចន្លោះពី ៣០០ ទៅ៤០០លានដុល្លារ។
គួរជម្រាបផងដែរថា Avatar គឺជារឿងប្រឌិតបែបវិទ្យាសាស្រ្ដដ៏ល្បីល្បាញមួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៩ ហើយសម្រាប់រឿង "Avatar: The Way of Water" នឹងត្រូវបានចាក់បញ្ចាំងនៅតាមបណ្ដារប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕