អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្រយកកោសិការមនុស្ស ទៅបង្កើតជាសត្វត្រី មានជីវិតអាចហែលបានទៀត
Raty Oun
APRIL 4 2022
ស្ទីម - STEAM
224 views
1 min read

កាលពីខែកុម្ភះកន្លងទៅ អ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសកលវិទ្យាល័យ Harvard បានធ្វើការស្រាវជ្រាវទៅលើការបង្កើតជាត្រីសប្បនិម្មិតចំនួន ៥០០ក្បាលចេញមកពីកោសិការបស់បេះដូងរបស់មនុស្សលោក គោលបំណងក្នុងការផលិតត្រីសប្បនិម្មិត នេះគឺគេអាចនិងយកត្រីសប្បនិម្មិតនេះទៅដាក់នៅក្នុងបេះដូងរបស់ AI (មនុស្សសប្បនិម្មិត) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TY។

ប្រភពដដែលបានបន្តថា​ ពួកគេគ្មានគម្រោងនិងផលិតត្រីនេះដើម្បីយកទៅធ្វើជា សារៈមន្ទីត្រីនាពេលអនាគតទេគេគ្រាន់តែចង់សិក្សាអំពីកោសិការមនុស្ស និងចង្វាក់បេះដូងមនុស្សតែប៉ុណ្ណោះ។ លោក Sung-Jin Park ដែលជាអ្នកស្រាវជ្រាវម្នាក់នៅក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើនអ្នកទៀតបាននិយាយថា « តាមពិតទៅពួកយើងបានភ្លេចពីគំរោងពិសោធន៍នេះហើយ ពួកយើងបានទុកត្រីនោះនៅក្នុងប្រអប់រំញាស់អស់ ១ទៅ២ សប្តាហ៍ស្រាប់តែពេលដែលពួកយើងបើកគម្របមើលត្រីទាំងនោះវាអាចធ្វើចលនាខ្លូនឯងបានទៅហើយ»។

ត្រីសប្បនិម្មិតនេះអាចហែលនៅក្នុងអាងទឹកដែលគ្មានអុកស៊ីសែនបានចំនួន ១០០ថ្ងៃ ហើយត្រីសប្បនិម្មិតនេះដែលវាអាចធ្វើចលនារំញ៉ោច ឬហែលបានដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយ។ អ្នកវិទ្យាសាស្ត្ររំពឹងថាប្រសិនបើគំរោងនេះបានជោគជ័យគាត់អាចនិងយកត្រីប្រភេទនេះទៅដាក់នៅក្នុងបេះដូងរបស់ AI។

គូសបញ្ជាក់ថា មិនត្រឹមតែយកត្រីសប្បនិម្មិតនេះទៅដាក់នៅក្នុងបេះដូងរបស់ AI នោះទេ អ្នកវិទ្យាសាស្ត្រក៏មានគម្រោងយកត្រីសប្បនិម្មិតនេះទៅពិសោធន៍ក្នុងលំហរផងដែរ៕

លោកអ្នកអាចទស្សនាវីដេអូខាងក្រោមបាន៖

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia