ចូលឆ្នាំ៣ថ្ងៃ Zenly ក្លាយជា App ពេញនិយមនៅស្រុកខ្មែរ តែ App នេះមានប្រវត្តិគេលួចហេកអ្នកប្រើបាន
ផែន ផាន់ណា
APRIL 18 2022
គន្លឹះល្អៗ
325 views
1 min read

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុន្មានថ្ងៃនេះ មានបងប្អូនប្រជាជនខ្មែរជាច្រើននាក់ ជាពិសេសអ្នកមានគូសង្សារឬប្ដីប្រពន្ធ ចូលចិត្តប្រើ App Zenly តាមដានដៃគូរបស់ខ្លួន ដែលនៅទីតាំងផ្សេងគ្នា។ យ៉ាងណាមិញ App Zenly បានជាប់ចំណាត់ថ្នាក់លេខ៤ ដែលមានអ្នកប្រើច្រើនជាងគេនៅកម្ពុជា លើផ្នែក Top Free Apps ក្នុង App Store។

Zenly raises $22.5 million from Benchmark for its location-sharing app |  TechCrunch

App Zenly ត្រូវបានគេប្រើប្រាស់សម្រាប់តាមដានទីតាំងរបស់មិត្តភក្ដិ គូស្នេហ៍ ឬប្ដីប្រពន្ធជាដើម ដោយដំណើរបានតាមរយៈលេខទូរស័ព្ទដៃគូម្ខាងទៀត។ មានត្រឹមតែលេខទូរស័ព្ទក៏មិនគ្រប់គ្រាន់ដែរ ព្រោះទាល់តែដៃគូម្ខាងទៀត មាន App Zenly ដែរ ទើបអាចតាមដានគ្នាបាន។

យោងតាម Checkmarx Security Research Team តាមឱ្យដឹងថា App Zenly ក៏មានរឿងមួយចំនួនដែលអាចបង្កើតជាបញ្ហាផ្នែកសន្តិសុខសុវត្ថិភាពឯកជន ឬប៉ះពាល់ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ផងដែរ តួយ៉ាងដូចជាការបង្ហាញលេខទូរស័ព្ទរបស់អ្នកប្រើជាដើម។

What's Ghost Mode 👻 – Zenly Community

ប្រភពដដែលបានបន្តថា គេបានរកឃើញបញ្ហាមួយចំនួនដូចជា ពេលមានជនខិលខូចចង់ដឹងពីលេខទូរស័ន្ទនរណាម្នាក់ ពួកគ្រាន់តែវ៉ៃឈ្មោះនៅក្នុង App នេះ បន្ទាប់មកទៀត Zenly នឹងបង្ហាញលេខទូរស័ព្ទរបស់ដៃគូម្ខាងទៀត ដោយពុំមានការអនុញ្ញាតឡើយ។ ដូច្នេះហើយ ជនខិលខូចគ្រាន់តែស្គាល់ឈ្មោះរបស់នរណាម្នាក់នៅលើ Zenly គឺពួកគេអាចក្ដាប់យកទិន្នន័យមួយចំនួន ដូចជាលេខទូរស័ព្ទបានយ៉ាងងាយបំផុត។

Zenly proves that location sharing isn't dead | TechCrunch

ករណីមួយទៀតគឺបណ្ដាលមកពីជនខិលខូចអាចធ្វើការកំណត់ទីតាំងរបស់ជនរងគ្រោះក្នុងគោលបំណងណាមួយដែលមិនល្អបាន។ យ៉ាងណាមិញបញ្ហាទាំងអស់នេះ មិនទាន់កើតមានឡើងនៅកម្ពុជាយើងនៅឡើយទេ ប៉ុន្តែអ្នកដែលចូលចិត្តប្រើប្រាស់ App នេះ គួរតែមានការប្រុងប្រយ័ត្នជាមុន។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia