ថ្មីៗនេះអគ្គិសនីកម្ពុជាបានជូនដំណឹង អំពីមុខងារត្រួតពិនិត្យវិក្កយបត្រនៅលើទូរស័ព្ទដៃ តាមរយៈ App EDC របស់អគ្គិសនីកម្ពុជា ដោយពុំចាំបាច់ទន្ទឹងរង់ចាំមើលក្រដាសថ្លៃភ្លើង ឬវិក្កយបត្រដូចមុនៗទេ។ កន្លងមកយើងតែងតែងរង់ចាំដល់ក្រុមការងារអគ្គិសនីកម្ពុជា យកវិក្កយបត្រថ្លៃភ្លើងមកហុចឱ្យដល់ផ្ទះ ទើបយើងដឹងបានថា ក្នុងខែនេះយើងប្រើភ្លើងអស់ប៉ុន្មាន។
ពេលនេះគឺកាន់តែមានភាពងាយស្រួលជាងមុន ដោយយើងគ្រាន់តែទាយយក App EDC តាមរយៈ Play Store និង App Store រួចធ្វើការភ្ជាប់លេខគណនីប្រើប្រាស់ ដើម្បីមើលព័ត៌មានមួយចំនួនទាក់ទងនឹងប្រវត្តិប្រើប្រាស់ដូចជា ឈ្មោះ ទីតាំង អាសយដ្ឋាន និងតុល្យភាពចុងក្រោយ(តម្លៃភ្លើង)។