កុំទ្រាំគាំង! អ្នកប្រើ Android ឧស្សាហ៍គាំងទូរសព្ទ សាកធ្វើ៤ក្បាច់នេះ នឹងជួយឱ្យទូរសព្ទអ្នកដើរលឿនជាងមុន
Raty Oun
MAY 23 2022
គន្លឹះល្អៗ
524 views
2 mins read

ការប្រើប្រាស់ទូរសព្ទដែលមានបញ្ហាដើរយឺតវាពិតជាធ្វើឲ្យយើងដែលជាម្ចាស់ទូរសព្ទតឹងចិត្តមែនទែន ពេលខ្លះទូរសព្ទយើងមានអ៊ីនធឺណិតហើយប៉ុន្តែបណ្តាញទូរសព្ទនៅតែមិនដំណើរការ។ ថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងលើកយកបញ្ហាធំៗចំនួន ៤ដែលអាចជួយឲ្យទូរសព្ទអ្នកដើរលឿនជាងមុនដូចខាងក្រោម៖

ទី១ Restart ទូរសព្ទ

អ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីមុខងារ Restart សាមញ្ញធម្មតានេះអាចជួយឲ្យទូរសព្ទអ្នកដើរលឿនជាងមុន ចម្លើយនោះគឺវាបានជួយទីលុបទិន្នន័យ temporary files ដែលធ្វើឲ្យទូរសព្ទយើងដើរស្រួលជាងមុន ពោលគឺវាប្រៀវដូចជាការទៅសម្អាតផ្លូវឲ្យទូរសព្ទដើរស្រួល។

ទី២ លុប App ដែលគ្មានប្រយោជន៍ចោល

គ្រប់ App ដែលដំណើរការនៅលើទូរសព្ទរបស់យើងសព្វថ្ងៃ ទោះបីជាយើងមិនបានប្រើប្រាស់ក៏ដោយ ប៉ុន្តែ App ទាំងនោះនៅតែត្រូវការ Memory សម្រាប់ផ្ទុកវាដដែល ដូច្នេះប្រសិនបើមាន App មួយចំនួននៅក្នុងទូរសព្ទដែលអ្នកមិនសូវប្រើ ដល់ពេលហើយដែលអ្នកត្រូវលុបចេញ។

ទី៣ Clear Cached App Date

រាល់ពេលដែលអ្នកចូលប្រើ App ណាមួយ នោះមុខងារ Cached ក្នុងទូរសព្ទដៃរបស់អ្នកនឹងធ្វើការប្រមូលទុកទិន្នន័យ (Data) ចាស់ៗ ឬទម្លាប់ចាស់ក្នុងការប្រើរបស់អ្នកទុក ដោយពេលក្រោយដែលអ្នកចូលមកប្រើមុខងារដែលអ្នកធ្លាប់ចូលប្រើម្ដងហើយ វានឹងដំណើរទៅលើមុខងារនោះលឿនជាងមុន។ ប៉ុន្ដែយ៉ាងណាក៏ដោយ ការចាប់ទុក Data និង Chached នេះក៏បានធ្វើបន្ថែមទម្ងន់ទៅលើ Storage ក្នុងទូរស័ព្ទអ្នកផងដែរ ដែលអាចបណ្ដាលឱ្យទូរស័ព្ទរបស់អ្នកគាំងបាន។

ដើម្បីសម្អាត Cached នេះចេះ ជាដំបូងអ្នកត្រូវទៅ Setting ចុចយកពាក្យ Apps បន្ទាប់ជ្រើសរើស App ណាមួយ បន្ទាប់មក ចុចពាក្យ Storage និងចុចពាក្យថា Clear Cached និង Clear Data ជាការស្រេច។ 

ទី៤ ប្តូរថ្មដែលខូចចេញ

មែនទែនទៅថ្មទូរសព្ទក៏ជាចំណុចមួយដែលបណ្តាលឲ្យទូរសព្ទអ្នកចុះខ្សោយដែរ ព្រោះថានៅពេលដែលថាមពលថ្មនៅខាងក្នុងចុះខ្សោយខ្លាំងវាធ្វើឲ្យ កម្លាំងដែលម៉ាស៊ីនទូរសព្ទអ្នកចុះខ្សោយតាមនោះដែរ។ ដូច្នេះ ប្រសិនបើអ្នកដឹងថាទូរសព្ទខូចថ្ម អ្នកអាចទាក់ទងទៅកាន់ជាងដែលនៅជិតអ្នកបំផុត ឱ្យគេប្ដូរថ្មឱ្យបាន៕

អត្ថបទដោយ៖ អូន រ៉ាទី 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia