មកមុនបានមុន! ក្រុមហ៊ុនម៉ាឡេ ចែកសំបុត្រយន្ដហោះ ទៅលេងបាងកក និងកូឡាឡាំពួរ ១០លានសំបុត្រហ្វ្រី
Navasiri Morm
MARCH 13 2023
អាជីវកម្ម 4.0
8.9 K views
1 min read

នេះជាឱកាសដ៏ល្អមួយ សម្រាប់អ្នកមានក្ដីស្រមៃចង់ធ្វើដំណើរកំសាន្ដទៅក្រៅប្រទេស ដោយក្រុមហ៊ុនអាកាសចរណ៍​ AirAsia ប្រកាសធ្វើការចែកសំបុត្រយន្ដហោះរហូតដល់ទៅ ១០លានសំបុត្រ ទៅលេងបាងកក និងកូឡាឡាំពួរហ្វ្រី។ បើតាមការបង្ហោះលើហ្វ្រេសប៊ុកផេក airasia Super App នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់សំបុត្រយន្ដហោះទាំង១០លាននេះ ដែលមានតម្លៃ០ដុល្លារនេះ គឺមានន័យថា ០ដុល្លារទៅលើថ្លៃសំបុត្រមូលដ្ឋានមិនរួមបញ្ចូលទាំងពន្ធព្រលានយន្ដហោះ និងថ្លៃផ្សេងទៀតនោះឡើយ។

គួរជម្រាបផងដែរថា សម្រាប់អ្នកដែលចង់បានសំបុត្រយន្ដហោះហ្វ្រីអាចចូលទៅកាន់ផុសរបស់ airasia Super App ឬ អាចចុចតាមរយៈតំណរលីងមួយនេះបាន។ (ចុចទីនេះ) លោកអ្នកអាចធ្វើការកក់សំបុត្រចាប់ពីថ្ងៃទី ១៩មីនា ឆ្នាំ២០២៣។ ហើយអាចធ្វើដំណើរបានចាប់ពីថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team