នៅក្នុងវេទិកា Global Mobile Broadband Forum 2022 លោក Simon Lin អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei និងជាប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងសុន្ទរកថាសំខាន់មួយដែលមានចំណងជើងថា "ធ្វើឱ្យបណ្ដាញតភ្ជាប់កាន់តែរីកចម្រើន ជំរុញកំណើននៃការរីកលូកលាស់" ។ នៅក្នុងការផ្លែងសុន្ទរកថាមួយនេះ លោក Simon បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ សម្រាប់ក្រុមហ៊ុនអ៊ីនធឺណិត ក៏ដូចជាក្រុមហ៊ុនសេវាទូរសព្ទទូទាំងពិភពលោក ក្នុងការពង្រីកបន្ថែមនូវគុណតម្លៃ នៃសេវាកម្មអ៊ីនធឺណិតរបស់ខ្លួន មិនថាតែកញ្ចប់អ៊ីនធឺណិតប្រើក្នុងផ្ទះធម្មតា ឬកញ្ចប់សម្រាប់សហគ្រាសតូធំនោះទេ ខណៈបច្ចុប្បន្ននេះ យើងពិភពលោកកំពុងតែបោះជំហានទៅកាន់យុគសម័យអ៊ីនធឺណិតល្បឿនលឿន 5G។
ភ្ជាប់ជាមួយគ្នានេះ លោក Simon Lin ក៏បានបង្ហាញពីរបៀបដែលបណ្ដាញអ៊ីនធឺណិតបៃតងជួយដល់ការអភិវឌ្ឍន៍នៅក្នុងគ្រប់ផ្នែកវិស័យផងដែរ។
វត្តមានរបស់អ៊ីនធឺណិតល្បឿនលឿន 5G នឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់អ៊ីនធឺណិត។ ហើយក្រុមហ៊ុនអ៊ីនធឺណិតអាចបន្ថែមគុណតម្លៃទៅលើសេវាកម្មរបស់ខ្លួនបាន ខណៈអតិថិជនមានតម្រូវការក្នុងការឧបករណ៍អេឡិចត្រូនិច ក៏ដូចជាបច្ចេកវិទ្យាបន្ថែម ដើម្បីអាចប្ដូរទៅប្រើអ៊ីនធឺនិតល្បឿនលឿន 5G បាន ដែលនេះគឺជាឱកាសសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិតក្នុងការផ្ដល់សេវាកម្មល្អបំផុតជូនអតិថិជន នឹងដើម្បីទទួលបានបេះដូងពោលគឺការគាំទ្រពីអតិថិជន។ ខាងក្រោមនេះគឺជា ៣វិធីដែលអាចផ្ដល់គុណតម្លៃបន្ថែមទៅលើសេវាកម្ម និងអាចពង្រីកចំណូលបន្ថែមផងដែរ។
- ការភ្ជាប់អ៊ីនធឺណិតជីហ្គាបៃ (Gigabit) ទៅកាន់ផ្ទះ៖ ដើម្បីចាប់ឱកាសនៃការមកដល់របស់ 5G ដែលជាអ៊ីនធឺណិតមានល្បឿនលឿនដល់ទៅ១០ជីហ្គាបៃក្នុងមួយវិនាទី រឿងដែលធ្វើគឺត្រូវដាក់ពង្រាយខ្សែកាបអុបទិកយ៉ាងទូលំទូលាយ និងឆាប់រហ័ស បង្កើតមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុនអ៊ឺនធឺណិតទៅថ្ងៃអនាគត។ លើសពីនេះទៀត ការដាក់ពង្រាយខ្សែកាបអុបទិកយ៉ាងទូលំទូលាយអាចកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធិភាព។ ហើយសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិតផ្ទាល់ក៏អាចរកចំណូលបន្ថែមពីការផ្ដល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿន ជាមួយនឹងប្រាក់ចំណូលមធ្យមកាន់តែខ្ពស់ផងដែរ (ARPU)។
- ការបែងចែកអ៊ីនធឺណិតទំហំជីហ្គាបៃទៅតាមបន្ទប់នីមួយៗ៖ ក្រុមហ៊ុន Huawei បានបញ្ចេញនូវបច្ចេក All-optical Fiber to Room (FTTR) ដែលមានប្រសិទ្ធិភាពខ្ពស់ អាចជួយដោះស្រាយបញ្ហាប្រឈមក្នុងការចែកអ៊ីនធឺណិតទៅតាមបន្ទប់នីមួយៗ ជាមួយនឹងកម្រិយបញ្ចូល 100 Mbps និងអាចភ្ជាប់ទៅកាន់ 5G បានយ៉ាងពេញលេង។ បន្ថែមពីនេះទៀត បច្ចេកវិទ្យាថ្មីរបស់ Huawei អាចភ្ជាប់អ៊ីនធឺណិតបានឆ្ងាយ ឬកំណត់បានត្រឹមបរិវេណផ្ទះ មានសេវាខ្លាំង។ លើសពីនេះទៅទៀតបច្ចេកវិទ្យាទាំងអស់របស់ Huawei មានភាពធននិងស្រួលប្រើ ដែលអាចជួយដល់ក្រុមហ៊ុនអ៊ីនធឺណិតត្រូវចំណាយពេលដោះស្រាយបញ្ហាឱ្យអតិថិជនបានរហូតល់ទៅ ៥០% ឯណោះ។
- ផ្ដល់អ៊ីនធឺណិតល្បឿនលឿន និងផ្ដល់សេវាកម្មផ្សេងបន្ថែម៖
ក្រុមហ៊ុនអ៊ឺនធឺណិត អាចភ្ជាប់អ៊ីនធឺណិតល្បឿនលឿនទៅកាន់ផ្ទះអតិថិជនបាន ហើយក្រុមហ៊ុនអ៊ឺនធឺណិតក៏អាចរកចំណូលបន្ថែមបានតាមរយៈការផ្ដល់សេវាល្អៗផ្សេងៗជាច្រើនបន្ថែម ដែលអាចជួយឱ្យក្រុមហ៊ុនអ៊ីនធឺណិតអាចរកចំណូលបន្ថែម និងផ្ដល់នូវគុណតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ដូចគ្នា។
កញ្ចប់អ៊ីនធឺណិតសម្រាប់សហគ្រាស
វត្តមាន 5G នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរកន្លែងធ្វើការងារ ដោយបច្ចុប្បន្ននេះ បុគ្គលិកនៅតាមស្ថាប័នទូទាំងពិភពលោក បាននឹងកំពុងតែទំនាក់ទំនងគ្នាតាមរយៈអ៊ីនធឺណិត ហើយអ្វីដែលសំខាន់បំផុតនោះ គឺមជ្ឍមណ្ឌទិន្នន័យ (Data Center) នៃសហគ្រាសនីមួយៗ។ ហេតុនេះហើយគេត្រូវការអ៊ីនធឺណិតល្បឿនលឿន 5G ដើម្បីអាចផ្ទុក ផ្ទេរ ក៏ដូចជាដើម្បីទាញយកឯងកសារទាំងនោះមកប្រើបានយ៉ាងងាយស្រួលទាន់ចិត្ត។ ហើយខាងក្រោមនេះ គឺជារឿងទាំង៣ដែល ក្រុមហ៊ុនអ៊ឺនធឺណិតគួរធ្វើដើម្បីបន្ថែមនូវគុណតម្លៃនៃសេវាកម្ម និងបង្កើតចំណូលបន្ថែមដូចខាងក្រោម៖
- ការតខ្សែកាបអុបទិកដាច់ដោយឡែកមួយៗ ដើម្បីពង្រីកបង់ (Bandwidth) អ៊ីនធឺណិតសម្រាប់សហគ្រាស៖ ដើម្បីមានកន្លែងផ្ទុកឯកសារក៏ដូចជាទិន្នន័យផ្សេងៗបានងាយស្រួល (Cloud) សហគ្រាសត្រូវការតភ្ជាប់ខ្សែកាបអុបទិកដាច់ដោយឡែក ទើបអាចភ្ជាប់ទៅកាន់អ៊ីនធឺណិតល្បឿនលឿន ១០មេហ្គាបៃក្នុងមួយវិនាទី គ្របដណ្ដប់ទូទាំងសហគ្រាស និងមិនមានការរអាក់រអួលឬយឺតនៅពេលប្រើប្រាស់ជាក់ស្ដែង។
- ដំណោះស្រាយខុសៗគ្នាទៅតាមគ្រប់ស្ថានភាព៖ ស្របពេលដែលគ្រប់ស្ថាប័នត្រូវការជាចាំបាច់មិនអាចខ្វះអ៊ីនធឺណិតបាន ក្រុមហ៊ុនអ៊ីនធឺណិតអាចបង្កើតនូវសេវាកម្មពិសេសបន្ថែមដើម្បីបង្កើនចំណូល ពោលគឺបង្កើតនូវសេវាកម្មផ្ដល់ដំណោះស្រាយទៅលើការជួយតខ្សែកាបអ៊ុបតិចសម្រាប់សហគ្រាសនីមួយៗ ដែលអាចភ្ជាប់ទៅប្រើអ៊ីនធឺណិតដែលមានល្បឿនលឿន និងមានសុវត្ថិភាពខ្ពស់ផងដែរ។
- ពង្រីកពីអ៊ីនធឺណិតឯកជនសម្រាប់សហគ្រាស ទៅជាអីនធឺណិតដែលមានបណ្ដាញឯកជនសម្រាប់សហគ្រាសនីមួយៗ៖ ស្របពេលដែលសហគ្រាសតូចធំជាច្រើន ត្រូវការប្រើបច្ចេកវិទ្យា Cloud ដើម្បីផ្ទេរ ផ្ទុក ក៏ដូចជាទាញយកឯកសារមកប្រោះ បណ្ដាញអ៊ីនធឺណិតគឺត្រូវការការភ្ជាប់ទៅកាន់អ៊ីនធឺណិតល្បឿនលឿនតាមរយៈខ្សែកាបអ៊ុបតិចរៀងៗខ្លួន។ ដោយនេះគឺជាឱកាសរកចំណូលបន្ថែមមួយសម្រាប់ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត។
ដំណោះស្រាយបៃតង
យោងតាមលោក Simon Lin ក្រុមហ៊ុន Huawei កំពុងសហការជាមួយប្រតិបត្តិករដើម្បីជួយដល់វិស័យស្តង់ដារនីយកម្មនៃសហភាពទូរគមនាគមន៍-ទូរគមនាគមន៍អន្តរជាតិ (ITU-T) បង្កើតស្តង់ដារ និងរួមគ្នាកំណត់ប្រព័ន្ធសូចនាករថាមពលកាបូនបណ្តាញ (NCIe) ដើម្បីរួមចំណែកជួយដល់បរិស្ថាន។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមហ៊ុន Huawei នឹងបន្តស្វែងរកបច្ចេកវិទ្យាតភ្ជាប់ និងដំណោះស្រាយជាមួយអតិថិជន និងដៃគូ និងធ្វើការជាមួយប្រតិបត្តិករដើម្បីលើកកម្ពស់កំណើនអាជីវកម្ម៕