ខ្លាំងមែន! ផ្ទុះកូវីដ២ឆ្នាំ ក្មេងប្រុសម្នាក់នេះ ផលិតបានឧបរណ៍បញ្ជារមនុស្សយន្ដ តាមខួរក្បាល មិនបាច់ប្រើតេលេ
Raty Oun
MAY 10 2022
ស្ទីម - STEAM
282 views
1 min read

នេះគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានយុវជនម្នាក់មកពីរដ្ឋ Virginia សហរដ្ឋអាមេរិកឈ្មោះថា Benjamin Choi​ ទើបតែមានអាយុ១៧ឆ្នាំសោះ ប៉ុន្តែអាចផលិតនូវឧបករណ៍ពាក់ជាប់នឹងក្បាលពិសេសមួយ ដែលអាចបញ្ជាដៃរ៉ូបូតមនុស្សយន្ដឱ្យមានចលនា តាមរយៈខួរក្បាលបាន ដោយមិនចាំបាច់ចាប់កាន់តេលេបញ្ជារឡើយ ខណៈ Benjamin Choi បានចាប់ផ្ដើមផលិតវានៅក្នុងឆ្នាំ២០២០ ជាពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ដែលតម្រូវឱ្យមនុស្សគ្រប់គ្នានៅផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Interesting Engineering។

ប្រភពដដែលបានបន្តថា Benjamin Choi បានចំណាយពេលបង្កើតមនុស្សយន្តមួយនេះនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ក្នុងផ្ទះរបស់គេ ហើយ  Benjamin Choi បានចំណាយលុយអស់ខ្ទង់ប្រមាណ ៣០០ដុល្លារប៉ុណ្ណោះ ដើម្បីទិញឧបករណ៍សម្រាប់ផលិតមនុស្សយន្តមួយនេះ។ នៅពេលដែលបង្កើតបានជោគជ័យ Benjamin Choi បានបង្ហោះវីដេអូរបស់គេបង្ហាញពីការបញ្ជាដៃមនុស្សយន្ដ ដោយមិនបាច់ចាប់កាន់ ឬប្រើតេលេ នៅក្នុងផ្លែតហ្វម Youtube ហើយមកវីដេអូរបស់ Benjamin Choi ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំពីសំណាក់អ្នកទស្សនា។Okokok

ជាមួយគ្នានេះ ដើម្បីឲ្យដៃយន្តនោះដំណើរការបាន Benjamin Choi បានយកម៉ាស៊ីនព្រីន 3D ទៅព្រីនជារូបដៃប្រវែង 12cm ទៅដាក់បញ្ចូលគ្នាជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ បន្ទាប់មកគាត់ក៏ចាប់ផ្តើមសរសេរកូដបង្កើតឲ្យដៃដែលគាត់ព្រីនមកនោះមានសកម្មភាពអាច តាមរយៈការបញ្ជាចេញពីខួរក្បាលរបស់គេ។

គូសបញ្ជាក់ថា មូលហេតុដែល Benjamin Choi​ អាចផលិតឧបករណ៍នេះបាន គឺដោយសារតែគាត់គឺជាក្មេងម្នាក់ដែលស្រលាញ់បច្ចេកវិទ្យា និងពូកែឆ្កិះឆ្កៀលរបស់របរអេឡីចត្រូនិកតាំតែពីតូច រហូតមានសមត្ថភាពអាចផលិតរបស់របរបច្ចេកវិទ្យាច្នៃប្រឌិតបានដូច្នេះ៕

អ្នកអាចទស្សនាសកម្មភាពរបស់មនុស្សយន្តដែល  Benjamin Choi បានបង្កើតតាមរយៈវីដេអូខាងក្រោមបាន៖

https://youtu.be/0dbc3DD2Nb4

អត្ថបទដោយ៖ អូន រ៉ាទី 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia