ឡូយ! ខ្មែរមានបច្ចេកវិទ្យាខ្លួនឯងប្រើ AI គ្រាន់តែនិយាយជាសម្លេងជាភាសារខ្មែរ ទៅជាអក្សរបាន
Sakada Techie
JUNE 10 2024
នវានុវត្តន៍
467 views
1 min read

កន្លងទៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ធ្លាប់បានអភិវឌ្ឍនូវបច្ចេកវិទ្យាមួយមានឈ្មោះថា Khmer Automatic Speech Recognition ជាបច្ចេកវិទ្យាមួយអាចបំប្លែងពីសំឡេងយើងនិយាយជាភាសារខ្មែរ ទៅជាអក្សរ ដោយមានដំណើរការពីក្រោយជំនួយដោយ AI

បច្ចុប្បន្នផ្លេតហ្វមដែលត្រូវបានអភិវឌ្ឍដោយអ្នកអភិវឌ្ឍកម្មវិធីខ្មែរយើងនេះ ត្រូវបានបើកឱ្យប្រើដោយសេរី ដោយប្រិយមិត្តអាចធ្វើការទាញយកបានតាមរយៈ Appstore និង Playstore ដោយវាយពាក្យថា Khmer ASR។ រួចធ្វើការទាញយក App ដែលមានលោហ្គោដូចខាងក្រោមជាការស្រេច។

Khmer Asr

ក្រោយពេលទាញយកតម្លើងរួចរបៀបក្នុងការប្រើប្រាស់ ភាពងាយស្រួលនៃកម្មវិធីនេះ អ្នកប្រើប្រាស់មិនចាំបាច់តម្រូវឱ្យធ្វើការចុះឈ្មោះអ្វីឡើយ ពោលចូលប្រើប្រាស់ភ្លាមៗបានតែម្ដងជាមួយនឹងផ្ទាំងប្រើប្រាស់សាមញ្ញងាយយល់ ស្រួលប្រើប្រាស់។

របៀបក្នុងការប្រើងាយស្រួលមែនទែនដោយប្រិយមិត្តគ្រាន់តែចុចលើរូប មីក្រូហ្វូនរួចនិយាយ នោះសម្លេងនឹងត្រូវបំប្លែងទៅជាអក្សរដោយស្វ័យប្រវត្តិដោយមានភាពសុក្រិតខ្ពស់។

Img 0493

មែនទែនបច្ចេកវិទ្យានេះ Google Microsoft បានធ្វើរួចហើយ តែយ៉ាងណាយើងក៏ត្រូវមានអ្វីជារបស់ខ្លួនដែរ ដោយបច្ចេកវិទ្យា Khmer ASR នេះជាការអភិវឌ្ឍដោយខ្មែរយើងផ្ទាល់តែម្ដង ហើយអនាគតអាចនឹងមានសក្ដានុពលច្រើនក្នុងការទំនាក់ទំនងបច្ចេកវិទ្យាជាមួយនឹងភាសាជាតិខ្មែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia