កាន់តែសាហាវហើយ! AI អាចផលិតអាវុធវេជ្ជសាស្រ្តបានជាង ៤០មុឺនប្រភេទក្នុងរយះពេលត្រឹមតែ ៦ម៉ោង
Raty Oun
MARCH 22 2022
ស្ទីម - STEAM
894 views
1 min read

AI ​គឺជាប្រព័ន្ធបច្ចេកវិទ្យារូបូតដែលអាចធ្វើការជំនួសមនុស្សបាន AI នេះដែរគឺជាបច្ចេកវិទ្យាដែលមានប្រយោជន៍មួយបើយើងប្រើវាឲ្យត្រូវ ហើយវាក៏ជាវិនាសកម្មមួយផងដែរប្រសិនបើយើងប្រើវានៅក្នុងផ្លូវអាក្រក់។ កាលពីពេលថ្មីនេះអ្នកវិទ្យាសាស្រ្តបានយកបច្ចេកវិទ្យា AI នេះទៅផលិតជាអាវុធវេជ្ជសាស្រ្តបានជាង៤០,០០០ប្រភេទក្នុងរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ។ នេះបើយ៉ោងតាមការចុះផ្សាយរបស់សារព័ត៏មាន Interesting Engineering។

ប្រភពដែលបានឲ្យដឹងថា អាវុធវេជ្ជសាស្រ្តជាង៤០មុឺនប្រភេទនោះត្រូវបានផ្តួចផ្តើមដោយ វិទ្យាស្ថានសហព័ន្ធផលិតនុយក្លេអ៊ែរ នៅក្នុងប្រទេសស្វីស។ សហព័ន្ធនេះមានការប្រជុំក្នុងរយៈពេល ២ឆ្នាំម្តងដើម្បីធ្វើការស្រាវទៅលើការផលិត អាវុធវេជ្ជសាស្រ្តគីមី។ ក្រោយពីមានការប្រជុំអស់រយះពេល៣ ថ្ងៃអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញវិធីឲ្យ AI អាចផលិតអាវុធវេជ្ជសាស្រ្តនេះបានដោយជោគជ័យ។

យ៉ាងណាមិញ អាវុធវេជ្ចសាស្រ្តនេះមិនបានផលិតមកដើម្បីបំផ្លាញសុខភាពមនុស្សនាពេលបច្ចុប្បន្ននោះទេ ផ្ទុយទៅវិញ គេផលិតអាវុធវេជ្ជសាស្ត្រ ឬអាវុធផ្សែងនេះឡើង គឺដើម្បីទុកធ្វើសង្គ្រាមទៅវិញទេ។Stupit Ai

តាមពិតទៅមុនដំបូងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវបង្កើត AI នេះឡើងក្នុងន័យជួយសម្រាលដល់ការរស់នៅបស់មនុស្សលោក ដើម្បីឲ្យការរស់នៅរបស់យើងកាន់តែមានភាពងាយស្រួល និងប្រកដោយផាសុកភាព។ប៉ុន្តែអ្នកវិទ្យាសាស្រ្តមួយចំនួនបានយក AI ទៅកែច្នៃធ្វើជាបច្ចេកវិទ្យាផ្សេងៗ។ អាវុធវេជ្ជសាស្រ្តជាប្រភេទអាវុធដែលអាចសម្លាប់មនុស្សបានតាមរយៈ ផ្សែងពុល និង ហ្គាសជាដើម។

គូសបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ AI បានជួយសម្រួលការងារ និងការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសអភិវឌ្ឃមួយចំនួន ប៉ុន្តែនៅថ្ងៃអនាគត ពិភពលោកយើងនិងប្រើប្រាស់ AI ទៅក្នុងផ្លូវល្អ ឬអាក្រក់នោះគឺមិនទាន់អ្នកណាទាញដឹងនៅឡើយទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia