Google Map គឺជា App មួយសម្រាប់ជួយចង្អុរបង្ហាញពីគោលដៅផ្សេងៗដែលយើងចង់ទៅ។ Google Map បានដាក់ចេញឲ្យប្រើប្រាស់តាំងពីឆ្នាំ 2005 មកម្ល៉េះ និយាយជារួមទៅ Google Map បានចេញមកបម្រើយើងអស់រយៈពេលជាង 17ឆ្នាំមកហើយ។ ថ្ងៃនេះ Technology Cambodia នឹងធ្វើការលើកយកនូវគន្លឹះមួយចំនួនក្នុងការប្រើ Google Map ដែលអាចឲ្យជីវិតរបស់អ្នកងាយស្រួលជាងមុន។
ទី១ ប្រើដៃម្ខាងដើម្បី Zoom
ប្រសិនបើអ្នកកំពុងតែបើកបរ ហើយចង់មើល Map នៅក្នុងអំឡុងពេលជាមួយគ្នាដែលនោះវាពិតជាមានភាពលំបាកក្នុងការប្រើដៃទាំងសងខាងដោយសារតែយើងត្រូវការកាន់ចង្កូត ដូច្នេះប្រសិនបើអ្នកចង់ Zoom មើលផ្លូវគ្រាន់តែប្រើម្រាមដៃមួយគោះទៅលើអេក្រង់ទូរសព្ទពីរដងនោះវានឹងពង្រីកឲ្យយើងដោយស្វ័យប្រវត្តិ។
ទី២ ប្រើ Google Map ឲ្យចំណាំកន្លែងដែលយើងចតម៉ូតូ ឬឡាន
រាល់ដងនៅពេលដែលយើងធ្វើដំណើរទៅតាមរមណីយដ្ឋាន ឬកន្លែងទេសចរណ៍ផ្សេងៗជួនកាលយើងត្រូវចតរថយន្ត ឬម៉ូតូនៅឆ្ងាយពីហាង ដូច្នេះដើម្បីជៀសវាងកុំឲ្យវង្វងភ្លេចកន្លែងចតម៉ូតូ អ្នកអាចប្រើ Google Map ដើម្បីចំណាំទីតាំងចំណតបាន ហើយប្រសិនបើអ្នកភ្លេចគ្រាន់តែឆែក Googel Map ក្នុងទូរសព្ទដៃឲ្យនាំទៅជាការស្រេច។
ទី៣ គ្មានអ៊ីនធឺណេតក៏អាចប្រើ Google Map បាន
ពេលធ្វើដំណើរទៅកាន់តំបន់ដែលគ្មានអ៊ីនធឺណិត អ្នកនៅតែអាចប្រើ Google Map បាន ប៉ុន្តែអ្នកត្រូវតែ Download Map នៅតំបន់ណាមួយដែលអ្នកចង់ប្រើទុកជាមុនសិន។
ទី៤ ចូលទៅឆែកមើល និងលុបទីតាំងដែលយើងធ្លាប់ទៅ
មិនថាយើងទៅដល់ទីណាកន្លែងណាក៏ដោយ ឲ្យតែយើងបានបើក អ៊ីនធឺណិតនោះ Google Map នឹងចាប់ទីតាំងយើងចូលទៅក្នុងប្រវត្តិរក្សាទុកទីតាំងដែលយើងធ្លាប់បានទៅដោយស្វ័យប្រវត្តិ ដូច្នេះប្រសិនបើអ្នកចង់បានភាពឯកជនអ្នកអាចចូលទៅលុបការរក្សាទុកទាំងនោះបាន។
ទី៥ ស្វែងរកទីតាំងសំខាន់ៗដែលយើងចង់ទៅ
នៅក្នុងទីក្រុងភ្នំពេញយើងមានកន្លែងកំសាន្ត និងទីតាំងផ្សេងៗទៀតដូចជា ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ ហាងបាយ និងកាហ្វេជាច្រើន។ ដូច្នេះអ្នកអាចជ្រើសរើសទីតាំងណាមួយដើម្បីទៅដោយមិនចាំបាច់ចំណាយពេលអូសរកមើលនៅក្នុងបណ្តាញសង្គមផ្សេងៗនោះទេ៕
អត្ថបទដោយ៖ អូន រ៉ាទី