កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ Facebook បានប្រកាសពីកំណែទម្រង់ថ្មីទៅលើការចាក់វីដេអូនៅលើផ្លែតហ្វម Facebook ដោយប្ដូរពី View ទៅជា Plays និងបានជំរុញឲ្យអ្នកប្រើប្រាស់ធ្វើវីដេអូខ្លីបែបបញ្ឈរថែមផងដែរ។ ភ្ជាប់ជាមួយគ្នានេះផងដែរ Facebook ក៏បានបង្ហាញពី ៦រឿងសំខាន់ដែលអ្នកត្រូវគិតដើម្បីផលិតវីដេអូឲ្យមានអ្នកមើលច្រើននៅក្នុងបរិបថថ្មីរបស់ Facebook។
[អានអត្ថបទនេះបន្ថែមស្វែងយល់ពីភាពខុសគ្នា រវាង View និង Plays នៅលើ Facebook]
1. បង្កើតវីដេអូសម្រាប់មុខងារ Reels៖ ដូចយើងដឹងហើយថាចាប់តាំងពីឆ្នាំ2022 ខាងក្រុមហ៊ុន Meta បានបញ្ចូល Reels ដែលជាមុខងារមើលវីដេអូខ្លីបែបបញ្ឈរ ចូលទៅក្នុង Facebook។ ហេតុដូច្នេះ បច្ចុប្បន្ននេះ Facebook នៅតែបន្ដជំរុញមុខងារមួយនេះផងដែរ ខណៈអ្នកផលិតវីដេអូខ្លីបែបបញ្ឈរសម្រាប់មុខងារ Reels នៅលើ Facebook អាចមានឱកាសទៅដល់មនុស្សឃើញច្រើន។
2. ផលិតវីដេអូបែបបញ្ឈរ៖ អ្នកគួរផលិតវីដេអូបែបបញ្ឈរឲ្យបានច្រើន ខណៈបច្ចុប្បន្នអ្នកប្រើប្រាស់បណ្ដាញសង្គមនិយមមើលវីដេអូបែបទម្រង់បញ្ឈរច្រើន។ ដូច្នេះអ្នកអាចផលិតវីដេអូ 9:16 ឬ 1080 x 1920 px បាន។
3. វីដេអូវែងនៅតែសំខាន់៖ ថ្វីត្បិតតែបច្ចុប្បន្ននេះ ផ្លែតហ្វមបណ្ដាញសង្គមជាច្រើនរួមទាំង Facebook ហាក់ជំរុញវីដេអូខ្លីបែបបញ្ឈរច្រើនក៏ពិតមែន ប៉ុន្ដែខាង Facebook បញ្ជាក់ថាវីវីដេអូវែងនៅតែសំខាន់ដដែល។ យ៉ាងណាមិញ ដើម្បីផលិតវីដេអូវែងឲ្យជោគជ័យ Facebook ណែនាំឲ្យផ្ដោតធ្វើពីមួយផ្លង់ទៅមួតផ្លង់ឲ្យទាក់ទាញឲ្យអ្នកទស្សនា មើលវីដេអូអ្នកបានយូរ។
4.បង្កើតវីដេអូ Original៖ សម្រាប់អ្នកផលិតវីដេអូវែង Facebook ណែនាំឲ្យផលិតវីដេអូបង្កើតថ្មីដោយខ្លួនឯង។ ការយកវីដេអូវែងពីផ្លាតហ្វមផ្សេងយកមកផុសលើ Facebook នឹងមិនឡើងមានចំនួនអ្នកទស្សនាច្រើននោះទេ។
5. ផ្ដោតលើសាច់រឿង៖ វីដេអូដែលអាចផ្ទុះមានអ្នកទស្សនាច្រើនបាន គឺត្រូវតែជាវីដេអូដែលមានសាច់រឿងល្អ ដូច្នេះមុននឹងផលិតវីដេអូមួយចេញមកគួរតែផ្ដោតលើការរៀបចំសាច់រឿងឲ្យបានទាក់ទាញជាមុនសិន។
6. ផ្ដោតលើការ Engage ជាមួយអ្នកទស្សនា៖ រាល់ពេលផលិតវីដេអូអ្នកគួរផ្ដោតធ្វើយ៉ាងណាឲ្យអ្នកមើលកើតនូវ Engagement ឬនិយាយឲ្យងាយយល់ឲ្យអ្នកមើលធ្វើសកម្មភាព ដូចជា Like, Share, Comment ទៅលើវីដេអូរបស់អ្នកជាដើម។ វីដេអូដែលមាន Engagement ច្រើន នឹងត្រូវបាន Facebook ជួយរុញបន្ថែមដល់អ្នកទស្សនា។
