បើបានសារទាំងនេះ ប្រញាប់លុបចោលភ្លាមៗទៅ គេដាក់អន្ទាក់ទេ ប្រយ័ត្នទឹកភ្នែក
Raty Oun
MARCH 23 2022
គន្លឹះល្អៗ
170 views
1 min read

សព្វថ្ងៃនេះព័ត៏មានខាងផ្នែកបទល្មើសបច្ចេកវិទ្យាបានកើនឡើងគូរឲ្យកត់សម្គាល់ ដូចនេះយើងទាំងអស់គ្នាគូរតែចេះពីរបៀបការពារខ្លួនដូចប៉ុន្មានវិធីខាងក្រោម ដើម្បីកុំឲ្យយើងក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លូន។ អត្តបទនេះបានមកពីប្រភពសារព័ត៏មាន​ Reader’s Digest។

សារបោកប្រាស់ទាំងនោះមានដូចជា៖

១. បុគ្គលស្និតស្នាលដែលយើងមិនដែលជួប

ចំណុចដំបូងនេះគឺចង់បានន័យថា ពួកគេអាចនិងប្រើប្រាស់ឈ្មោះអ្នកណាម្នាក់ដែលយើងស្និតស្នាលជាមួយ មកបបួលយើងដើរលេង ហើយឲ្យបំពេញទិន្នន័យផ្សេងៗ ដូចជាកុងធនាគា ឬលេខទូរសព្ទ។

២. កញ្ជប់សេវាកម្មពិសេស សម្រាប់តែលោកអ្នក

ករណីទីពីនេះគឺ មានសារប្រាប់ថាអ្នកបានទិញកញ្ជប់ឥវ៉ាន់ ហើយត្រូវបំពេញទិន្នន័យខ្លះៗមុននិងទទួលបានឥវ៉ាន់នោះ។

៣. ធនាគាបានបិទគណនីរបស់អ្នកហើយ

ភាគច្រើន Hacker ប្រើស្ទាយនេះដើម្បីបោកឲ្យអ្នកបំពេញ លេខសម្ងាត់ VPN ដែលជាលេខសម្ងាត់ប្រាប់ពីទីតាំងណាមួយរបស់អ្នក ពេលចូលប្រើអ៊ីនធឺណិត។

៤. អ្នកបានឈ្នះរង្វាន់ធំ

ចំណុចនេះដែរភាគច្រើន សារនេះលោតឡើងនៅពេលយើងចូលទៅមើលវីដេអូ នៅក្នុង Google វានិងលោតថាអ្នកឈ្នះរង្វាន់ ទូរសព្ទ ឬទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ហើយយើងត្រូវចុចបំពេញពេញព័ត៏មានផ្ទាល់ខ្លួនដើម្បីបានរង្វាន់នោះ។

៥. មានលេខចម្លែក ផ្ញើសារមកគំរាម

កាលពីឆ្នាំមុនពួកគេ call មកគំរាមយកលុយតែម្តងប៉ុនកតែនាពេលបច្ចុប្បន្ននេះ ពួកគេបានអភិវឌ្ឃមកផ្ញើសារគំរាមវិញ ដែលភាគច្រើនសារនោះផ្តើមក្បាលចេញមកពីលេខកូដតំបន់ : 268, 284, 473, 664, 649, 767, 809, 829, 849, និង 876.។ ហេតុនេះហើយប្រសិនមានលេខចម្លែក ទូរសព្ទ​ ឬផ្ញើសារមកសូមកុំ ទទួលចុចបិទតែម្តងកាន់តែល្អ។

៦. ការប្រាប់ឲ្យអ្នកចុច លីងផ្តេសផ្តាស

ពាក់ពន្ធ័និងកាបង្កើត លីងក្លែងក្លាយនេះវាមានករណីច្រើននៅក្នុងប្រទេសយើង ព្រោះថាភាគច្រើនពួកគេយកប្រេនល្បីណាមួយមកបង្កើតជាលីង ប្រាប់ថាអ្នកអ្នកត្រូវឆ្នោតអីជាដើម។

ហេតុដូចនេះហើយប្រសិនបើមាន លេខទូរសព្ទ ឬលីងណាដែលអ្នកសង្ស័យសូមកុំចុចផ្តេសផ្តាសព្រោះថាយើងអាចនិងខូចប្រយោជន៍ ឬក្លាយជាជនរងគ្រោះម្នាក់ក៏ថាបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia