២០២៣ ចង់រកលុយក្រៅថែម​ នេះជាជំនាញទាំង៥ អាចរៀនតាមអនឡាញ និងអាចរកលុយបានរយ$ក្នុង១ខែ
Navasiri Morm
JUNE 15 2023
គន្លឹះល្អៗ
2.5 K views
2 mins read

បច្ចុប្បន្ននេះ សម្រាប់ការរៀនជំនាញអ្វីមួយគឺមិនពិបាកដូចមុននោះឡើយ ពោលគឺមានជំនាញជាច្រើនដែលយើងអាចធ្វើការសិក្សារៀនសូត្របានតាមរយៈអ៊ីនធឺណិត។ ហើយថ្ងៃនេះផងដែរចាបខៀវ Technology Cambodia នឹងលើកយកនូវជំនាញទាំង៥ ដែលអាចរៀនពីអ៊ីនធឺណិត និងអាចរកចំណូលក្រៅម៉ោងបន្ថែមបានខ្ទង់រយដុល្លារក្នុងមួយខែៗ។ ដោយជំនាញទាំង៥នោះរួមមាន៖

១.ជំនាញទីផ្សារឌីជីថល៖​ បច្ចុប្បន្ននេះ មនុស្សងាកមកប្រើប្រាស់អ៊ីនធឺណិត ដែលជំរុញឱ្យម្ចាស់អាជីវកម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើអនឡាញដូចគ្នា។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថលមានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះទៀតសោតអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិត។

២.ជំនាញក្រាហ្វិកឌីហ្សាញ៖ ជំនាញក្រាហ្វិកឌីហ្សាញគឺជាជំនាញដែលមានតម្រូវការទីផ្សារមួយ ខណៈជំនាញនេះអាចរៀនបានតាមអនឡាញ។ ហើយប្រសិនបើអ្នកមានទឹកដៃនិងការច្នៃប្រឌិតខ្ពស់ និងចេះបង្ហាញស្នាដៃកសាងកិត្តិនាម (Branding) ខ្លួនឯងឱ្យគេស្គាល់ថែមទៀតនោះ អ្នកអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារថាបាន។

៣.ជំនាញថត និងកាត់តវីដេអូ៖ ចូលដល់សម័យដែលគេងាកមកផ្សព្វផ្សាយលើឌីជីថលនេះ វីដេអូគឺជាឧបករណ៍ដ៏ពេញនិយមមួយដែលគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយជូនដំណឹង ក៏ដូចជាធ្វើទីផ្សារផ្សេង។ ហើយជំនាញថត និងកាត់តវីដេអូនេះ គឺមិនខ្វះទេនៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកខំប្រឹងរៀន និងអនុវត្តន៍ឱ្យច្រើន។

៤.កាន់ Page ៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការអ្នកកាន់ផេកឱ្យ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ហើយការងារកាន់ផេកនេះ ពុំចាំបាច់អ្នក នៅអង្គុយអូហ្វីសដូចគេឡើយ ពោលគឺឱ្យតែមានកុំព្យូទ័រនិង អ៊ឺនធឺណិតសម្រាប់ធ្វើការប៉ុណ្ណោះ។ ប៉ុន្ដែវាតម្រូវឱ្យយើងចេះធ្វើទីផ្សារ ផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យមានប្រសិទ្ធិភាព ចេះគ្រប់គ្រង់យុទ្ធនាការណ៍ ឬការ Boost ជាដើម។

៥.ជំនាញផលិតមាតិកា៖ ជំនាញផលិតមាតិកា ក៏អាចរាប់បានថា ជាជំនាញដែលមានតម្រូវការទីផ្សារមួយ ដោយសារតែបច្ចុប្បន្ននេះ ដើម្បីអាចផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅលើអនឡាញបាន គឺគេត្រូវការមាតិកាដែលមានការច្នៃប្រឌិតខ្ពស់ ទាក់ទាញ និងអាចផ្ញើសារសំខាន់ពីផលិតផល ឬសេវាកម្ម ដែលពួកគេកំពុងតែធ្វើតាមរយៈមាតិកា ឱ្យព័ត៌មានទាំងនោះចូលទៅដល់អតិថិជន ហើយអាចទាក់ទាញអតិថិជនត្រឡប់មកវិញ។ ជំនាញនេះ អាចរករៀនបាននៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកចេះសង្កេត និងអនុវត្តន៍ធ្វើវាឱ្យច្រើន។

 

 

គួរជម្រាបផងដែរថា សម្រាប់ជំនាញទាំង៥ ខាងលើនេះ គឺអ្នកអាចរកស៊ីបាននៅលើអ៊ីនធឺណិត មានទាំងវគ្គហ្វ្រីនិងបង់ថ្លៃ។ ហើយបន្ថែមពីនេះទៀត ដើម្បីបន្ថែមគុណតម្លៃសម្រាប់ខ្លួនឯងក្រោយពីរៀនជំនាញខាងលើចេះអស់ហើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគួរខំប្រឹងធ្វើការងារឱ្យបានល្អ ហើយកុំភ្លេចបង្ហាញស្នាដៃ និងកសាងកិត្តិនាម (Branding) ខ្លួនឯងឱ្យគេស្គាល់ដើម្បីទទួលបានទំនុកចិត្ត និងអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារថាបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia