ជំនាញបង្កើត App និងបង្កើត វេបសាយ (Web or App Developer) គឺជាជំនាញដែលពេញនិយម និងមានតម្រូវការទីផ្សារការងារខ្ពស់ក្នុងសម័យឌីជីថលនេះ។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកចេះជំនាញនេះ អ្នកក៏អាចធ្វើជា Freelancer ធ្វើការពីផ្ទះ ទទួលផ្ដល់សេវាកម្មក្រៅរកលុយបានផងដែរ។
ជាមួយគ្នានេះដែរ អ្វីដែលជាដំណឹងល្អនោះ គឺបច្ចុប្បន្ននេះ អ្នកទាំងអស់គ្នាអាចរៀនជំនាញនេះដោយខ្លួនឯងបាន ដោយមិនអស់លុយសូម្បីមួយរៀល។ ហើយបើតាមលោក នាក់ បញ្ញបុត្រ ដែលជាអ្នកជំនាញបង្កើត App និងវេបសាយ នៅ Technology Cambodia បានណែននាំកន្លែងរៀនបង្កើត App និងវេបសាយ ច្បាស់ការណ៍ចំនួន ៥កន្លែង រៀនហ្វ្រី និងបង្រៀនដោយគ្រូជំនាញៗជាច្រើន។ ដោយកន្លែងទាំង៥នោះរួមមាន៖