២០២៤ ចង់រៀនជំនាញ Digital Marketing អាចរៀនពីវេបសាយទាំង ៤នេះបាន រៀនហ្វ្រីនិងមានសញ្ញាបត្រឲ្យទៀត
Navasiri Morm
JULY 18 2024
អាជីវកម្ម 4.0
1.8 K views
1 min read

ជំនាញការធ្វើទីផ្សារឌីជីថល ឬ Digital Marketing គឺជាជំនាញដ៏សំខាន់បំផុតមួយនាពេលបច្ចុប្បន្ន។ ហើយសម្រាប់អ្នកដែលចង់ចាប់ជំនាញថ្មី ឬរៀនបន្ថែមទៅលើជំនាញ Digital Marketing អាចធ្វើការរៀនតាមរយៈអនឡាញដោយឥតគិតថ្លៃ ជាមួយនឹងវេបសាយរបស់ក្រុមហ៊ុនធំៗ ទាំង៤ដូចខាងក្រោមនេះបាន។

. Google- Digital Marketing Fundamental: សម្រាប់វគ្គសិក្សាមួយនេះគឺជាវគ្គសិក្សាពិសេសបង្រៀនពីគ្រិះនៃការធ្វើទីផ្សារឌីជីថល មេរៀនលម្អិតរយៈពេល៤០ម៉ោង រៀនចប់នឹងទទួលបាន Certificate បញ្ជាក់ការសិក្សា ដែលផ្ដល់ជូនដោយក្រុមហ៊ុន Google

២. Meta Blueprint: . Meta Blueprint:  សម្រាប់អ្នកដែលចង់ចេះជំនាញធ្វើទីផ្សារលើបណ្ដាញសង្គម Facebook នេះជាកន្លែងប្រមូលផ្ដុំមេរៀនដ៏សំខាន់មួយដោយអ្នកអាចរៀននូវជំនាញជាច្រើនរួមមាន Media Buy, Media Plan, Community Management, Marketing Science និងជំនាញជាច្រើនទៀត ដោយឥតគិតថ្លៃ។ យ៉ាងណាមិញប្រសិនបើអ្នកចង់ទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញ អ្នកត្រូវធ្វើការបង់លុយខ្លះដើម្បីប្រឡងទើបបាន។

.Academy Hubspot: នេះជាកន្លែងមួយដែលមានប្រមូលផ្ដុំនូវមេរៀនក្នុងការធ្វើទីផ្សារឌីជីថលជាច្រើន ខណៈមានអ្នកធ្វើទីផ្សារឌីជីថលមិនតិចនោះទេ ដែលមកសម្ងំរៀនពីវេបសាយមួយនេះ។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅពេលរៀនចប់លោកអ្នកអាចប្រឡង ដើម្បីទទួលបាន Certificate បញ្ជាក់ការសិក្សាបានផងដែរ។

. Coursera: នេះជាផ្លែតហ្វម E-Learning ដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលលោកអ្នកអាចទៅរៀនជំនាញធ្វើទីផ្សារឌីជីថលនៅលើនេះបាន។ បន្ថែមពីនេះទៀត ក្រៅតែពីជំនាញធ្វើទីផ្សារនៅលើ Coursera ក៏មាននូវវគ្គសិក្សាជំនាញផ្សេងៗ ជាច្រើនទៀតដែលរៀបចំឡើងដោយសាកលវិទ្យាល័យល្បីៗលំដាប់ពិភពលោក។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់បានវិញ្ញាបនបត្របញ្ជាក់ការសិក្សា អ្នកត្រូវបង់លុយបន្ដិចបន្ដួច និងត្រូវបំពេញលំហាត់ឲ្យបានគ្រប់មេរៀនទើបអាចទទួលបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia