សម្រាប់អ្នកដែលចង់ការឌីហ្សាញរូបភាពស្អាតៗ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ប៉ុន្ដែអ្នកមិនសូវពូកែខាងឌីហ្សាញ មិនចាំបាច់បារម្ភនោះទេ។ ដោយថ្ងៃនែះផងដែរ Technology Cambodia នឹងធ្វើការលើកយកវេបសាយល្អៗចំនួន៤ ដែលមាន Template គំរូស្អាតៗ ដែលអាចជួយឱ្យអ្នកឌីហ្សាញរូបភាពបានដូចអ្នកជំនាញ ដោយគ្រាន់តែអ្នកចេះប្រើកម្មវិធី Adobe Photoshop ឬ Adobe Illustrator អាចកែនិងប្ដូររូបចុះឡើងបន្ដិចបន្ដួចប៉ុណ្ណោះ។
១. Pngtree.com វេបសាយនេះគឺសាកសមជាមួយម្ចាស់អាជីវកម្ម ដែលចង់លេងរូប Logo ដោយខ្លួនឯង តាមចំណង់នឹងចំណេញលុយទៀតផង។
២.Templet.net វេបសាយនេះ មានរូបភាពស្រាប់ សម្រាប់អ្នកមិនសូវជំនាញអាចទាញយកមកកែរូបអក្សរនឹង Edit តាមតម្រូវការ។
៣. Freepik.com វេបសាយគេនេះគឺ សម្រាប់គំនិតឌីហ្សាញកាតសម្គាល់ និងរូបភាពផ្សេងៗ ជាច្រើនទៀត ដែលអ្នកអាចទាញយក Template រូបទាំងនោះ មកកែច្នៃបន្ដិចបន្ដួច សម្រាប់ប្រើប្រាស់បាន។
៤. canva.com តាមរយៈវេបសាយមួយនេះផ្ទាល់ អាចជួយអ្នកឱ្យឌីហ្សាញរូបភាពផ្សេងៗ តាមចិត្តបាន ដោយមិនចាំបាច់ចេះប្រើកម្មវិធី Adobe Photoshop ឬ Adobe Illustrator។ ហើយនៅក្នុងនេះ អ្នកអាចឌីហ្សាញរូបផ្សេងៗ តម្រូវបានគ្រប់ការងារ មិនថាតែការឌីផ្សាញ សៀវភៅ ស្លាយសម្រាប់ធ្វើបទបង្ហាញ ឌីហ្សាញរូបសម្រាប់ដាក់ផ្សព្វផ្សាយលក់ផលិតផលតាមហ្វេសប៊ុកផេក និងអាចធ្វើរឿងផ្សេងៗ បានជាច្រើនទៀត។