អ្នកដែលចូលចិត្តកាត់រូបភាគច្រើនប្រាកដជាដឹងជាមួយនឹងការកាត់ផ្ទៃខាងក្រោយនៃរូបភាពឬហៅថា Remove Background ដោយអ្នកខ្លះប្រើជាមួយទូរស័ព្ទឯអ្នកខ្លះទៀតប្រើជាមួយ Photoshop ជាដើម ប៉ុន្តែសម្រាប់អ្នកដែលមិនសូវជំនាញគឺអាចប្រើរយៈពេលយូរដើម្បីកាត់ជាពិសេសរូបពិបាកៗ។
ដើម្បីជួយសម្រួលដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ជាមួយវេបសាយចំនួន3ដែលមានសមត្ថិភាពក្នុងការកត់ Background បានយ៉ាងស្អាតហើយមានរយៈពេលលឿនទៀតផងពោលគឺគ្រាន់តែ Upload រូបចូលតែប៉ុណ្ណោះ។
វេបសាយមួយនេះវាមានភាពងាយស្រួលមែន ដោយអ្នកទាំងអស់គ្នាគ្រាន់តែ Upload រូបភាពចូលនោះវានឹងធ្វើការលុប Background ចោលដោយស្វ័យប្រវត្តិបន្ទាប់គ្រាន់តែទាញយកក្នុងកម្រិតណាមួយដែលអ្នកចង់បានជាការស្រេច។
2-Adobe Creative Cloud Express
មែនទែនទៅវេបសាយមួយនេះមានមុខងារច្រើនប៉ុន្តែវាមានចំណុចពិសេសមួយគឺ Remove Background ដោយអ្នកទាំងងស់គ្នាគ្រាន់តែចូលទៅកាន់ Adobe Creative Cloud Express រួចចុចលើ Feature បន្ទាប់មកចុចលើ Remove Background ជាការស្រេច។
វាមានមុខដូចវេបសាយខាងលើដែរប៉ុន្តែវាមានចំណុចពិសេសមួយទៀតគឺភ្ជាប់មកជាមួយ Software ដែលអាច Remove Background បានម្តងមួយ Folder។
អត្ថបទដោយ៖ រិន មករា