TikTok គឺជាបណ្ដាញសង្គមយក្ស ដែលមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហើយជាទូទៅ យើងច្រើនតែប្រើ TikTok ដើម្បីទំនាក់ទំនង កំសាន្ដ ឬផ្សាយពាណិជ្ជកម្ម ជាដើម។ ហើយថ្ងៃនេះ ផងដែរ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើល ៣វិធីដែលគេអាចប្រើដើម្បីរកចំណូលចេញពី TikTok សម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជា។ ដោយ៣វិធីនោះមានដូចខាងក្រោម៖
បច្ចុប្បន្ននេះ Algorithm របស់ TikTok ហាក់មិនទាន់មានការរឹតបន្ដឹងខ្លាំងដូច Facebook នៅឡើយទេ។ បើនិយាយឱ្យងាយយល់គឺរាល់ពេលដែលអ្នកផុសវីដេអូអ្វីមួយ វីដេអូរបស់អ្នកនឹងត្រូវបាន TikTok រុញឱ្យដល់មនុស្សជាច្រើនបានមើលឃើញ។ ហេតុនេះអ្នកអាចមានឱកាសធ្វើទីផ្សារហ្វ្រីៗ ដើម្បីលក់ផលិតផលរបស់អ្នកបានយ៉ាងងាយ។ ដោយឡែកសម្រាប់ការចាយលុយផ្សាយពាណិជ្ជកម្មនៅលើ TikTok ក៏ហាក់ចំណាយតិច និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
២.Influencer៖
ផ្លូវធ្វើជា TikTok Influencer នេះ គឺអ្នកអាចរកចំណូលបានតាមរយៈការទទួលផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ នៅលើវីដេអូរបស់អ្នក។ ប៉ុន្ដែអ្វីដែលសំខាន់អ្នកត្រូវចេះផលិតវីដេអូដែលទាក់ទាញនិងមានអ្នកទស្សនា និងអ្នកតាមដានឱ្យបានជាមុនសិន។ នៅពេលដែល TikTok របស់អ្នកមានអ្នកតាមដានច្រើន លុយនឹងរត់មករកអ្នកដោយខ្លួនឯង។
៣. សេវាកម្មគ្រប់គ្រង TikTok៖
បច្ចុប្បន្ននេះ មានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការធ្វើទីផ្សារនៅលើបណ្ដាញសង្គម TikTok។ ហើយក្រុមហ៊ុនទាំងអស់នោះទៀតសោត ក៏ត្រូវការអ្នកមានសមត្ថភាពមកជួយកាន់ TikTok ឱ្យ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ហើយការងារកាន់ TikTok នេះទៀតសោរ គឺពុំចាំបាច់អ្នក នៅអង្គុយអូហ្វីសរហូតឡើយ ពោលគឺឱ្យតែមានកុំព្យូទ័រនិង អ៊ឺនធឺណិតសម្រាប់ធ្វើការប៉ុណ្ណោះ។ ប៉ុន្ដែវាតម្រូវឱ្យយើងចេះទីផ្សារឌីជីថល ពោលគឺចេះផ្សព្វផ្សាយលើបណ្ដាញសង្គម TikTok ឱ្យមានប្រសិទ្ធិភាព។
គួរជម្រាបផងដែរថា TikTok គឺជាបណ្ដាញសង្គមដែលមានការពេញនិយមបំផុតមួយដែលប្រជាជនខ្មែរយើបានប្រើប្រាស់។ ហើយអ្វីដែលជាឱកាសម្រាប់អ្នកគ្រប់គ្នានោះ គឺបច្ចុប្បន្ន Algorithm របស់ TikTok មិនទាន់មានការរឹតបន្ដឹងខ្លាំងដូច Facebook នៅឡើយទេ។ ពោលគឺរាល់វីដេអូដែលអ្នកបង្ហោះនៅលើ TikTok គឺមានឱកាសទៅដល់មនុស្សច្រើនដូច Facebook កាលពីពេលបង្កើតដំបូងៗអញ្ចឹង។ ហេតុនេះសង្ឃឹមថាអ្នកអាចទាញឱកាសបានពី TikTok តាមរយៈការផលិតមាតិការវីដេអូល្អៗ ផ្ដល់ជូនទៅអ្នកទស្សនា ដើម្បីកសាងគណនី TikTok របស់ខ្លួនឱ្យមាន Follower ច្រើន និងច្នៃ Follower ទាំងអស់នោះឱ្យទៅជាប្រយោជន៍៕
អត្ថបទដោយ៖ Nava Siri (FB: Navasiri Morm; Telegram: 0966034563)