ប្រញាប់ឆែក! អាខោន Facebook ដែលមានសញ្ញា ៣ នេះ បញ្ជាក់ថាមានគេកំពុងសង្ងំចូលប្រើហើយ
Khunna - ឃុនណា
AUGUST 3 2026
គន្លឹះល្អៗ
16 views
3 mins read

ជាទូទៅ គណនី Facebook ដែលភ្ជាប់ជាមួយ Gmail ផ្ដល់សុវត្ថិភាពខ្ពស់ជាងការភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយមុខ។ ទោះជាយ៉ាងណា ប្រសិនបើអ៊ីមែលនោះមិនត្រូវបានរៀបចំប្រព័ន្ធការពារឱ្យបានត្រឹមត្រូវទេ វានៅតែអាចប្រឈមនឹងហានិភ័យខ្ពស់ដដែល។

A0459e5840c487937764db5ccb Cm Ug Mt Y4 Mc A5 Ndqd Mz Vh Nt Uw Od M2 Ym M=

១. / ដើម្បីដឹងថាគណនី Facebook របស់អ្នកកំពុងស្ថិតក្នុងកណ្ដាប់ដៃជនខិលខូចឬអត់ អ្នកត្រូវយកចិត្តទុកដាក់លើអ៊ីមែលដែលបានភ្ជាប់ជាមួយ Facebook ព្រោះវានឹងផ្ញើសារប្រកាសអាសន្នសុវត្ថិភាព (Security alert: login near… on a new device) ភ្លាមៗពីប្រភពផ្លូវការ ប្រសិនបើមានការចូលប្រើប្រាស់ពីឧបករណ៍ ឬទីតាំងចម្លែកៗ។ នៅក្នុងសារនោះ នឹងបង្ហាញព័ត៌មានយ៉ាងលម្អិតដូចជា ទីតាំង ឧបករណ៍ កាលបរិច្ឆេទ និងម៉ោង ដែលមានគេព្យាយាម Login ចូល ដូច្នេះប្រសិនបើអ្នកពិនិត្យឃើញថា សកម្មភាពទាំងនោះមិនមែនជាអ្នកទេ សូមប្រញាប់ចុចពាក្យ "This wasn't me" ឱ្យបានលឿនបំផុត ដើម្បីទប់ស្កាត់ការលួចចូលពីជនអនាមិកទាន់ពេលវេលា ព្រមទាំងផ្លាស់ប្ដូរពាក្យសម្ងាត់ និងបើកមុខងារការពារ ២ ជាន់ (2-Factor Authentication) ដើម្បីសុវត្ថិភាពកាន់តែខ្ពស់។

Facebook2

២./ ការទទួលបានលេខកូដសម្ងាត់ ៦ ខ្ទង់តាម Gmail Notification ដោយអ្នកមិនបានធ្វើសកម្មភាពអ្វីសោះ គឺជាសញ្ញាអាសន្នថា ជនខិលខូចបានស្គាល់ Password របស់អ្នកហើយ និងកំពុងព្យាយាមចូលប្រើគណនី។ ដើម្បីទប់ស្កាត់ការលួចគ្រប់គ្រងនេះ អ្នកត្រូវប្រញាប់ផ្លាស់ប្តូរលេខសម្ងាត់ (Password) ឱ្យបានលឿនបំផុត ដោយគ្រាន់តែចូលទៅកាន់ Settings > Password and security > Change Password រួចជ្រើសរើសគណនី បញ្ចូលលេខសម្ងាត់ចាស់ និងបង្កើតលេខសម្ងាត់ថ្មីឱ្យបានត្រឹមត្រូវជាការស្រេច ដើម្បីកាត់ផ្ដាច់ការចូលប្រើប្រាស់ពីជនអនាមិកទាំងស្រុង។

Change Pw

៣./ ប្រសិនបើអ្នកពិនិត្យឃើញមានឧបករណ៍ (Device) ចម្លែកដែលអ្នកមិនស្គាល់កំពុងភ្ជាប់ជាមួយគណនីរបស់អ្នក អ្នកត្រូវប្រញាប់ Log out ចេញជាបន្ទាន់។ វិធីធ្វើគឺត្រូវចូលទៅកាន់ Settings & privacySettingsស្វែងរកពាក្យ Security Checkup បន្ទាប់មកចូលទៅ Account Center រួចជ្រើសរើស Password and security នោះវានឹងបង្ហាញបញ្ជីឧបករណ៍ ទីតាំង និងពេលវេលា ដែលធ្លាប់បាន Login ចូល។ ប្រសិនបើឃើញឧបករណ៍ណាសង្ស័យ ឧទាហរណ៍ iPhone 13pro Max, Oppo, Vivo, Samsung, Windows Pc ដែលបញ្ជាក់ជាមួយទីតាំង ម៉ោង និងថ្ងៃដែល Device មួយនោះចូលប្រើប្រាស់ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាសង័្សយ ឬមិនស្គាល់ Device ណាមួយ ដែលស្ថិតនៅក្នុងអាខោនអ្នកអ្នកគ្រាន់តែចុចលើពាក្យ Select Devices ជ្រើសរើសយក Device ចម្លែកនោះ រួចចុចពាក្យ Log out ជាការស្រេច ដើម្បីសុវត្ថិភាពគណនីរបស់អ្នក។

Facebook02

គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាអ្នក នោះកម្មវិធីហ្វេសប៊ុកនឹងផ្តល់ដំណឹងដល់អ្នកតាមរយៈ Notifications Facebook និងតាមរយៈ Gmail ដែលអ្នកបានភ្ជាប់ជាមួយអាខោនហ្វេសប៊ុក។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia