លែងពិបាក! ចង់បាន CV ស្អាតទាក់ចិត្ត HR ហៅសម្ភាសន៍ ធ្វើតាមវេបសាយ ៣ នេះមានច្រើនទម្រង់ 
Khunna - ឃុនណា
AUGUST 3 2026
គន្លឹះល្អៗ
1.2 K views
4 mins read

ប្រសិនបើអ្នកកំពុងតែដាក់ពាក្យធ្វើការរាប់សិបកន្លែងហើយ ប៉ុន្តែនៅតែស្ងាត់ជ្រងំគ្មានដំណឹងថា HR នឹងហៅទៅសម្ភាសន៍នោះទេ កុំទាន់អាលអស់សង្ឃឹម។ បញ្ហាអាចមិនមែនមកពីសមត្ថភាពរបស់អ្នកឡើយ តែអាចមកពីទម្រង់ និងរចនាប័ទ្ម CV របស់អ្នកមិនទាន់មានភាពទាក់ទាញ ឬមើលទៅមិនទាន់អាជីព​ និងពេញលេញគ្រប់គ្រាន់។ ដើម្បីជួយឱ្យប្រវត្តិរូបសង្ខេបរបស់អ្នកលេចធ្លោញែកដាច់ពីបេក្ខជនដទៃ និងឆក់យកបេះដូង HR ឱ្យហៅអ្នកទៅសម្ភាសន៍ភ្លាមៗ ខាងក្រោមនេះជា វេបសាយកំពូលៗទាំង ៣ ដែលនឹងជួយអ្នកបង្កើត CV យ៉ាងស្រស់ស្អាត ងាយស្រួលធ្វើ និងមានស្តង់ដារខ្ពស់ដោយមិនបាច់ចំណាយពេលយូរឡើយ។

1c23a89a Bab5 489d Be6b 21b92cc85fc9

ថ្វីត្បិតតែ Canva មានគំរូ CV ច្រើនប្រភេទ និងស្រស់ស្អាតជាច្រើនជម្រើស ប៉ុន្តែដើម្បីធ្វើឱ្យ CV របស់អ្នកមើលទៅអាជីព និងទាក់ទាញ HR អ្នកអាចអនុវត្តតាមជំហានងាយៗ និងខ្លីៗខាងក្រោម៖

  • ជ្រើសរើស Template រៀបរយ៖ វាយពាក្យ "Resume" រួចជ្រើសរើសម៉ូតសាមញ្ញ ត្រជាក់ភ្នែក មិនឆើតឆាយ និងត្រូវតាមវិស័យងារងារ។
  • ដាក់ព័ត៌មានផ្ទាល់ខ្លួនឱ្យច្បាស់៖ រៀបចំឈ្មោះ លេខទូរសព្ទ អ៊ីមែល អាសយដ្ឋាន និង Link LinkedIn (បើមាន) នៅផ្នែកខាងលើ ឬចំហៀងឱ្យស្រួលមើល។
  • រៀបរាប់បទពិសោធន៍ និងជំនាញ៖ រៀបរាប់បទពិសោធន៍ពីថ្មីទៅចាស់ ដោយប្រើ Bullet points ខ្លីៗ បង្ហាញពីសមិទ្ធផល និងជំនាញដែលត្រូវជាមួយការងារ។
  • កំណត់ Font និងពណ៌ឱ្យមានស្តង់ដារ៖ ប្រើ Font ងាយអាន (១-២ ប្រភេទ) និងប្រើពណ៌ត្រឹម ពីរទៅបី ពណ៌ប៉ុណ្ណោះ (ដូចជា ខ្មៅ ប្រផេះ ឬខៀវចាស់ និយមបំផុត)។
  • ទាញយកជា PDF ពិនិត្យអក្ខរាវិរុទ្ធឱ្យត្រឹមត្រូវ រួច Save/Download ជា PDF ដើម្បីកុំឱ្យរត់ទម្រង់ ឬអក្សរពេលផ្ញើទៅ HR

Canva Resume  Cover Letter Template 766 1

២./ Resume.com

Resume.com គឺជាវេបសាយបង្កើតប្រវត្តិរូបសង្ខេបតាមអនឡាញដ៏ពេញនិយម និងឥតគិតថ្លៃ។ វាត្រូវបានបង្កើតឡើងដើម្បីជួយអ្នកស្វែងរកការងារ អាចបង្កើត CV ដែលមានស្តង់ដារវិជ្ជាជីវៈបានយ៉ាងងាយស្រួល និងរហ័ស ដោយមិនចាំបាច់មានជំនាញឌីហ្សាញឡើយ។

  • ជ្រើសរើស Template ចូលទៅ Resume.com ចុច "Create My Resume" រួចជ្រើសរើសម៉ូត CV ណាមួយដែលមើលទៅរៀបរយ និងត្រូវចិត្ត។
  • បំពេញព័ត៌មានផ្ទាល់ខ្លួន៖ វាយបញ្ចូលឈ្មោះ លេខទូរសព្ទ អ៊ីមែល អាសយដ្ឋាន និង Link LinkedIn Portfolio (បើមាន) ក្នុងប្រអប់ដែលគេរៀបចំឱ្យ។
  • បញ្ចូលបទពិសោធន៍ និងការអប់រំ៖ វាយបញ្ចូលប្រវត្តិរូបសិក្សា និងបទពិសោធន៍ធ្វើការពីថ្មីទៅចាស់ (វេបសាយមានសំណើឃ្លា/ពាក្យគន្លឹះស្រាប់ៗឱ្យជ្រើសរើស ដើម្បីងាយស្រួលសរសេរ)។
  • ថែមជំនាញ (Skills) សំខាន់ៗ៖ ជ្រើសរើស ឬវាយបញ្ចូលជំនាញ (Hard & Soft Skills) ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងតំណែងការងារដែលអ្នកចង់ដាក់ពាក្យ។
  • ពិនិត្យ និង Download ចុច Preview មើលទម្រង់សារជាថ្មី រួចចុច Download យក File PDF Word មកប្រើប្រាស់បានដោយឥតគិតថ្លៃភ្លាមៗ។

Original 489bf7431ae447efcff18b901eb9f8a2

./ Rxresu.me

Rxresu.me (ឬហៅថា Reactive Resume) គឺជាវេបសាយបង្កើតប្រវត្តិរូបសង្ខេបតាមអនឡាញឥតគិតថ្លៃ 100% និងជាប្រភេទ Open-Source គ្មានការទារលុយ គ្មានពាណិជ្ជកម្ម និងគ្មានការលក់ទិន្នន័យអ្នកប្រើប្រាស់ឡើយ។

  • បង្កើត Account និង Start ចូលទៅ rxresu.me ចុច "Get Started" ដើម្បី Sign up (Login តាម Google) រួចចុចបង្កើត CV ថ្មី។
  • បំពេញព័ត៌មានតាមផ្នែក៖ វាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន បទពិសោធន៍ធ្វើការ ប្រវត្តិសិក្សា និងជំនាញ ក្នុងប្រអប់នីមួយៗតាមលំដាប់លំដោយ។
  • ជ្រើសរើស Template និង Layout ចុចចូលផ្នែក Design/Layout ដើម្បីជ្រើសរើសម៉ូត CV សម្រួលទម្រង់ ឬប្តូរលំដាប់ផ្នែកនីមួយៗតាមចិត្ត។
  • Custom ម៉ូតតាមចិត្ត (Font & Color) អ្នកអាចប្តូរ Font អក្សរ ពណ៌ ឬទំហំចន្លោះឃ្លាបានយ៉ាងងាយស្រួល ដើម្បីឱ្យមើលទៅរៀបរយ និងទាក់ទាញ។
  • Download យក PDF ពិនិត្យអក្ខរាវិរុទ្ធ រួចចុចប៊ូតុង Export / Download PDF យកមកប្រើបានភ្លាមៗ ដោយឥតគិតថ្លៃ និងគ្មាន Watermark ឡើយ។

Introducing Reactive Resume V2 the Free and Open Source V0 3l440ri56jb51

គូសបញ្ជាក់ផងដែរថា ក្រៅពីការធ្វើតាមវេបសាយ ប្រសិនបើអ្នកនៅតែពិបាកធ្វើ CV ដោយខ្លួនឯង ឬគ្មានពេលគ្រប់គ្រាន់ក្នុងការរៀបចំទម្រង់ឱ្យបានត្រឹមត្រូវ ស្តង់ដារ និងទាក់ទាញចិត្ត HR នោះទេ កុំបារម្ភ! អ្នកទាំងអស់គ្នា ក៏អាចជ្រើសរើសការប្រើប្រាស់សេវាកម្មធ្វើ CV ជំនួសពីខាង Grow Yourcareer បានផងដែរ។ នេះជាជម្រើសដ៏ល្អឥតខ្ចោះ ជាមួយនឹងតម្លៃសេវាធូរថ្លៃបំផុត តែទទួលបាន CV មានស្តង់ដារខ្ពស់ ស្អាត ប្រណិតទាក់ទាញ និងជួយបង្កើនឱកាសទទួលបានការហៅទៅសម្ភាសន៍ការងារយ៉ាងឆាប់រហ័សទៀតផង។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងតាម Telegram:  https://t.me/Grow_Yourcareer ឬទូរស័ព្ទលេខៈ 076 543 9839។

734387672 122136113199090921 8512189224366334084 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia