កម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ "FrancoTech Innovation Competition 2026" ចាប់ផ្ដើមបើកទទួលពាក្យចូលរួមប្រកួតប្រជែងជាផ្លូវការហើយប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលមាននវានុវត្តន៍ករមកពីបណ្តាប្រទេសនិយាយភាសាបារាំងចំនួន៩០ប្រទេសចូលរួមប្រកួតប្រជែង។
នេះជាឱកាសពិសេសមួយសម្រាប់នវានុវត្តន៍ករកម្ពុជាចូលរួមប្រកួតប្រជែងបង្ហាញពីផលិតផល សេវាកម្ម និងស្នាដៃនវានុវត្តន៏ឌីជីថលដោយផ្ដោតលើដំណោះស្រាយបច្ចេកវិទ្យាឌីជីថលនិងមានឱកាសឈ្នះពានរង្វាន់ដែលមានការទទួលស្គាល់ជាអន្ដរជាតិ។
+ ប្រភេទនៃពានរង្វាន់
១. ពានរង្វាន់ឆ្នើមនវានុវត្តន៍ឌីជីថល
២. ពានរង្វាន់ឆ្នើមសហគ្រិនស្ត្រីបច្ចេកវិទ្យា
ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ មានកិត្តិយសសូមអំពាវនាវដល់នវានុវត្តន៍ករ និងសហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដែលមានផលិតផល ឬសេវាកម្មឌីជីថលដែលមានភាពច្នៃប្រឌិត ជួយជំរុញបរិវត្តកម្មឌីជីថលសម្រាប់សហគមន៍និយាយភាសាបារាំង ដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ។
- ២០២៤ រៀបចំនៅប្រទេសបារាំង
- ២០២៦ រៀបចំនៅប្រទេសកម្ពុជា
- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
- ដាក់ពាក្យឥឡូវនេះ៖ https://competition.francotech.gov.kh/
ដៃគូរសហការជាមួយ Metfone

