ក្តៅៗ! Apple ផ្ទុះការបែកធ្លាយ កែប្រែតម្លៃលើ iPhone ទាំងពីរម៉ូឌែលនេះ
Khunna - ឃុនណា
AUGUST 1 2026
អេឡិចត្រូនិក
7 views
2 mins read

ប្រធានប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបង្ហើបនៅក្នុងកិច្ចប្រជុំរាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៦ ថា ក្រុមហ៊ុនហាក់គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីដំឡើងថ្លៃផលិតផល Mac និង iPad កាលពីខែមិថុនាកន្លងទៅនោះឡើយ។ លោកបានប្រៀបប្រដូចស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នថា ដូចទៅនឹងព្រឹត្តិការណ៍ «ទឹកជំនន់ ១០០ឆ្នាំម្ដង» ដោយសារតែតម្លៃគ្រឿងបន្លាស់អង្គចងចាំ បានស្ទុះឡើងថ្លៃយ៉ាងគំហុក ដែលបង្ខំឱ្យ Apple ត្រូវកែសម្រួលតម្លៃលក់នៅលើទីផ្សារជាចាំបាច់។

Sg Fb S Nco Q K45 Kvp Fsyl Wf5

ទោះបីជាយ៉ាងណាក៏ដោយ លោក Tim Cook មិនបានទម្លាយព័ត៌មានលម្អិតជុំវិញការផ្លាស់ប្តូរតម្លៃសម្រាប់ត្រកូល iPhone 18 Pro និងទូរស័ព្ទបត់បានដំបូងបង្អស់របស់ខ្លួន ដែលគ្រោងនឹងប្រកាសចេញនាខែកញ្ញាខាងមុខនេះនៅឡើយទេ។ ទោះជាបែបនេះក្តី អ្នកវិភាគជាច្រើនក្នុងវិស័យបច្ចេកវិទ្យានៅតែព្យាករណ៍ដូចៗគ្នាថា អតិថិជនអាចនឹងត្រូវចំណាយថវិកាច្រើនជាងមុនសម្រាប់ម៉ូឌែលថ្មីៗទាំងនេះ។

H Oj Nx Kg Wqaairhg

នេះបើយោងតាមការកែសម្រួលតម្លៃកាលពីចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ Appleបានដំឡើងថ្លៃលើត្រកូល Mac, iPad ព្រមទាំងឧបករណ៍មួយចំនួនទៀត ដោយសារតម្លៃ chip អង្គចងចាំ (RAM & Storage) ស្ទុះឡើងខ្លាំង។ ចំពោះ iPhone វិញ នៅក្នុងការប្រកាសកែសម្រួលតម្លៃកាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ Apple មិនទាន់បានដំឡើងថ្លៃ iPhone នៅឡើយទេ (តម្លៃនៅរក្សាដដែល)។ ប៉ុន្តែសម្រាប់ ការផ្លាស់ប្តូរតម្លៃនាពេលខាងមុខ ការព្យាករណ៍ពីអ្នកវិភាគបច្ចេកវិទ្យាជាច្រើន (ដូចជា GF Securities និង IDC) បានព្យាករណ៍ថា ម៉ូដែល iPhone 18 Pro និង iPhone 18 Pro Max ដែលនឹងចេញនៅខែកញ្ញាខាងមុខនេះ អាចនឹង កើនឡើងតម្លៃចន្លោះពី $200 ទៅ $300 ក្នុងមួយគ្រឿង ដោយសារតែការឡើងថ្លៃនៃ Chip 2nm និង RAM

Dispositivos Apple 4 1258x630 (1)

សម្រាប់ទស្សនវិស័យនៅក្នុងត្រីមាសបន្ទាប់ Apple រំពឹងថាការចំណាយលើគ្រឿងបន្លាស់ Memory នឹងបន្តកើនឡើងបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជឿជាក់ថា ខ្លួនអាចជួយសម្រួល និងទប់ទល់នឹងសម្ពាធថវិកានេះបានមួយកម្រិត តាមរយៈការកាត់បន្ថយថ្លៃដើមលើគ្រឿងបន្លាស់ផ្សេងទៀត ព្រមទាំងការទាញយកប្រយោជន៍ពីស្តុកសម្ភារដែលបានស្តុកទុករួចរាល់មុននេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia