មិនបាច់ខ្វល់! ផុសរូបលើ Facebook តែគេមិនដែល Like នេះជារបៀប Unfriend ចោល ចុចតែមួយប៉ក់ទៅទាំងអស់
Khunna - ឃុនណា
•
AUGUST 2 2026
•
ឌីជីថល
•
7.5 K views
•
2 mins read
•

មុខងារ "Least interacted with" គឺជាឧបករណ៍ដ៏វៃឆ្លាតមួយរបស់ Facebook ក្នុងការជួយយើង “បោសសម្អាត” បញ្ជីមិត្តភក្តិឱ្យកាន់តែមានគុណភាព។ មុខងារផ្លូវការនៅលើកម្មវិធី Facebook លើទូរស័ព្ទមួយនេះ នឹងជួយសម្រួលដល់ការឆែកមើលថែ តើមិត្តភក្តិរូបណាខ្លះដែលមិនដែលចុច Like ឬ Comment លើប្រកាសរបស់យើងសោះ ក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។

Profile and Friends Tab Update for Fb Header

មុខងារនេះអាចផ្តោតទៅលើអាខោនដែលគេទុកចោលគ្មានអ្នកលេង ឬគេទៅលេងអាខោនផ្សេងជាដើម។ ការចុច Unfriend ឬ មិន Unfriend ជាចម្រើសរបស់អ្នកទាំងអស់គ្នាប៉ុណ្ណោះ។

របៀបលុបមិត្តភក្តិដែលមិនសូវមានអន្តរកម្ម (Unfriend Least Interacted)៖

ជំហានទី ១៖ ចូលទៅកាន់បញ្ជីមិត្តភក្តិ

  • ចូលទៅកាន់ Profile ផ្ទាល់ខ្លួនរបស់អ្នក
  • អូសចុះក្រោម រួចចុចលើពាក្យ "See all friends" (មើលមិត្តភក្តិទាំងអស់)
  • នៅជ្រុងខាងស្តាំ ផ្នែកខាងលើនៃបញ្ជីឈ្មោះមិត្តភក្តិ អ្នកនឹងឃើញពាក្យថា "Manage" សូមចុចលើវា

Tc Thumbnail   2026 05 12 T150505.440

ជំហានទី ២៖ ជ្រើសរើសក្រុមគោលដៅ

  • បន្ទាប់ពីចុច Manage រួច វានឹងលោតចេញនូវ Categories  ផ្សេងៗ
  • ជ្រើសរើសយកពាក្យថា "Least interacted with" (អ្នកដែលមានអន្តរកម្មតិចតួចបំផុត)។ ត្រង់ចំណុចនេះ Facebook នឹងបង្ហាញបញ្ជីឈ្មោះអ្នកដែលមិនដែលទាក់ទងជាមួយអ្នកក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។

Tc Thumbnail   2026 05 12 T150722.651

ជំហានទី ៣៖ Select Multiple

  • ប្រសិនបើអ្នកចង់លុបម្តងម្នាក់ៗ អ្នកអាចចុចប៊ូតុង "Unfriend" នៅពីមុខឈ្មោះនីមួយៗបានភ្លាមៗ
  • ប៉ុន្តែបើចង់លឿន អ្នកត្រូវចុចលើពាក្យ "Select multiple" នៅខាងលើ
  • បន្ទាប់មក គ្រាន់តែធ្វើការ Tick (គ្រីស) លើឈ្មោះអាខោនដែលអ្នកចង់លុបចេញ
  • ជាចុងក្រោយ ចុចប៊ូតុង "Unfriend" ពណ៌ខៀវនៅខាងក្រោម រួចចុចបញ្ជាក់ជាការស្រេច។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia