ដូចយើងដឹងស្រាប់ហើយថាសព្វថ្ងៃនេះសង្គ្រាមរុស្ស៊ីអ៊ុយក្រែនកំពុងតែបន្តមិនទាន់បាត់នោះទេហើយសព្វថ្ងៃនេះរុស្ស៊ីកំពុងតែបន្តការវាយលុករបស់ខ្លួនទៅលើវត្ថុបុរាណផ្សេងៗរបស់អ៊ុយក្រែនដែលជាហេតុនាំឲ្យអ៊ុយក្រែនបង្កើតនូវបច្ចេកវិទ្យា មួយគឺការប្រើទូរស័ព្ទដៃក្នុងការស្កេនទុកនូវ វត្ថុបុរាណរបស់ពួកគេមុនពេលដែល វានិងត្រូវកម្ទេចចោលនាពេលខាងមុខនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BYTE ។
ប្រភពដដែលបានបន្តថា ការបង្កើតបច្ចេកវិទ្យាស្កែន 3D នេះត្រូវបានដាក់ឲ្យប្រើប្រាស់ free ចំពោះប្រជាជនអ៊ុយក្រែនណាដែលមានសម្ថភាពប្រើទូរស័ព្ទទំនើប ទុកការស្កែនរាល់រូបសំណាក់បុរាណដែលបន្សល់ទុកមកពីដូនតារបស់ពួកគេ។ជាមួយគ្នានេះ បច្ចេកវិទ្យាស្កែន 3D នេះបានរៀបរៀងឡើងដោយ ភ្នាក់ងារអង្គការថែរក្សាវត្ថុបុរាណជាតិរបស់អ៊ុយក្រែន។ ក្នុងគោលបំណងជួយថែរក្សារូបសំណាស់តំណាងជាតិរបស់ពួកគេ
ដូចលើកឡើងខាងលើក្រុមហ៊ុនដែលបានបង្កើតនូវបច្ចេកវិទ្យាស្កេន 3D ខាងលើនេះបានបន្តថា «ពួកយើងចង់ដាក់ឲ្យបច្ចេកវិទ្យាថ្មីនេះទៅក្នុងដៃរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗគ្នាដើម្បីឱ្យពួកគេប្រើប្រាស់នូវបច្ចេកវិទ្យានេះស្កេនគ្រប់រូបសំណាក់របស់ដូនតាយើងទុកនៅក្នុងប្រព័ន្ធវេបសាយមួយដែលអាចឱ្យកូនចៅជំនាន់ក្រោយបានមើលជារៀងរហូត»។ ចំពោះបច្ចេកវិទ្យានេះ ពួកគេអាចស្កេនរយៈពេល ៥ឆ្នាំទៅមុខទៀតក៏បានដែរ។
គួរបញ្ជាក់ថាភាគីខាងរុស្សីបានប្រកាសថ្ងៃដែលបញ្ចប់សង្រ្គាមនេះរួចមកហើយគឺខែឧសភាខាងមុខដូច្នេះ តើនៅខែឧសភាខាងមុខសង្គ្រាមនឹងត្រូវបញ្ចប់មែនឬយ៉ាងណាសូមរង់ចាំមើលទាំងអស់គ្នា៕