បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering បានចុះផ្សាយថា ជាអកុសលសំណង់ដែលបានសាងសង់នៅតាមឆ្នេសមុទ្រជាច្រើន និងទីក្រុងចំនូន៣៦ ត្រូវបានគំរាមគំហែងថានឹងលិចចូលទៅក្នុងសមុទ្រនាពេលអនាគត ព្រោះតែកំណើនទឹកសមុទ្រនៅក្នុងទីក្រុងនោះ និងភាគច្រើនបណ្តាលមកពីទីក្រុងនោះមានសន្ទុះនែការអភិវឌ្ឍន៍អគាធំៗខ្លាំងពេក។
ប្រភពដដែលបានបន្តថា អង្គការបម្រែបម្រូលអាកាសធាតុពិភពលោកកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាមួយនេះ ពួកគាត់បានបង្កើតគម្រោងមួយឈ្មោះថា Coastal Risk Screening Tool ដែលគម្រោងនេះជួយផ្តល់តំណឹង ពីទីតាំងរបស់ទីក្រុងណាដែលអាចនិង កើតមាននៃកំណើន ទឹកសមុទ្រ ហើយអាចនិងលិចបាត់ពីដីនាពេលអនាគត។
យោងតាមការស្រាវជ្រាវរបស់ The swiftes បានប្រាប់ថា មានមនុស្សប្រមាណជាង ២២៦ លាននាក់ និងទីក្រុងចំនួន ៣៦ និងត្រូវលិងចូលទៅក្នុងសមុទ្រ ដែលក្នុងនោះមានទីក្រុងធំៗដូចជា ញូវយ៉ក បាងកក និងទីក្រុងតូចៗជាច្រើនទៀត។
គូសបញ្ជាក់ថា ដូចករណីខាងលើនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរៀបចំ ទីក្រុងបម្រុងសម្រាប់ជម្លៀសប្រជាជនទៅបណ្តើរៗហើយ ដោយឡែកទីក្រុងធំៗដូចជា ញូវយ៉ក និង បាងកក មិនទាន់បានប្រកាសថានិងត្រូវប្តូទីតាំង ទីក្រុងរបស់ខ្លួនទៅតំបន់ណាឡើយ៕