មិនបាច់ឈឺក្បាល! ចង់កែ PDF ឬចង់ប្ដូរពី PDF ទៅ Word មកស្គាល់កន្លែងទាំង៣នេះ អាចកែបានតាមចិត្ត
Navasiri Morm
AUGUST 15 2024
គន្លឹះល្អៗ
220 views
2 mins read

អ្នកដែលប្រើប្រាស់ឯកសារជាប្រភេទ PDF ប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួន ដូចជាពិបាក្នុងការធ្វើការកែប្រែ ឬពិបាកក្នុងការចម្លងអក្សរពី PDF ចូលទៅដាក់ក្នុងកម្មវិធី Microsoft Words ជាដើម។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងបង្ហាញនូវវេបសាយចំនួន២​ ដែលនឹងជួយឱ្យអ្នកអាចធ្វើការកែ ឬបម្លែងប្ដូរពី PDF ទៅជា Word បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដំឡើងកម្មវិធី Software ច្រើនលើកុំព្យូទ័រនោះឡើយ។ ដោយវេបសាយទាំង២នោះរួមមាន៖

1.SmallPDF.com៖ តាមរយៈវេបសាយមួយនេះអ្នកអាចធ្វើការកែ លុប ឬបន្ថែមអក្សរក៏ដូចជារូបភាពផ្សេងៗ​ទៅលើឯកសារ PDF របស់អ្នកាបានយ៉ាងងាយស្រួលត្រឹមរយៈពេលដ៏ខ្លី។ ហើយក្រៅពីនេះវាក៏មានមុខងាយមានប្រយោជន៍ផ្សេងៗ ដូចជា៖

  •  Convert ពីឯកសារ PDF ទៅ Word ឬរូបភាពជាដើម
  • Compress ពីឯកសារ PDF ដែលមានទំហំមេធំ ឲ្យតូច
  • Merge ឯកសារ PDF បញ្ចូលគ្នា
  • Edit កែទៅលើ PDF
  • Sign ស៊ីញ៉េទៅលើ PDF
  • AI PDF ប្រើ AI ជួយសង្ខេបទៅលើឯកសារ PDF នោះជាដើម។

Small PDF

2. Tiny Wow.com ៖  សម្រាប់វេបសាយមួយនេះ ក្រៅពីអនុញ្ញាតឱ្យអ្នកកែ PDF និងបម្លែងឯកសារពីទម្រង់ PDF ទៅ Word តែប៉ុណ្ណោះទេ ប៉ុន្ដែវាមានមុខងារជាច្រើននិងស្មានមិនដល់ ពោលគឺចូលវេបសាយនេះមួយស្មើនឹងដំឡើងកម្មវិធី (Software) បួនប្រាំ ពោលគឺល្អខ្លាំងមែនទែន។ តាមរយៈ​ Tiny Wow អាចអាចធ្វើរឿងជាច្រើនដូចជា៖

  • បម្លែងពី PDF ទៅជា រូបភាព (JPG)
  • ពី PDF ទៅ Word
  • កែ PDF
  • យកឯកសារ PDF ពីបីខុសគ្នា មកច្របាច់បញ្ចូលគ្នា (Merge PDF)
  • បំបែកឯកសារ PDF ។ល។

212

3.  PDG Simpli.com តាមរយៈវេបសាយមួយនេះអ្នកអាចធ្វើការកែ លុប ឬបន្ថែមអក្សរក៏ដូចជារូបភាពផ្សេងៗ​ទៅលើឯកសារ PDF របស់អ្នកាបានយ៉ាងងាយស្រួល និងអាចធ្វើការបម្លែងពី File PDF ទៅជា Word បានត្រឹមរយៈពេលដ៏ខ្លី និងអាចទាញយក (Download) យកមកទុកប្រើបានភ្លាមៗតែម្ដង។

213

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia