២០២៣​ ចង់ Boost ឱ្យស៊ីថោក ហើយបានផលច្រើន នេះជារឿងសំខាន់៣ដែលអ្នកត្រូវគិត
Navasiri Morm
•
MARCH 17 2023
•
គន្លឹះល្អៗ
•
849 views
•
2 mins read
•

បច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook បានក្លាយជាកន្លែងដែលម្ចាស់អាជីវកម្មខ្មែរ ធ្វើការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួន។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនបានរៀបចំការផ្សព្វផ្សាយមិនត្រឹមត្រូវទេ  អ្នកនឹងចំណាយលុយអស់ច្រើន និងមិនបានលទ្ធផលត្រឡប់មកវិញថែមទៀតផង។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងបង្ហាញពីគន្លឹះចំនួន៣ ដែលអាចជួយឱ្យការ Boost អស់ថោក និងបានលទ្ធផលច្រើនជាងមុន។ ដោយចំណុចទាំង៣នោះ​មានដូចខាងក្រោម៖

១.កំណត់គោលដៅឱ្យត្រូវ៖ រឿងដំបូងដែលអ្នកត្រូវធ្វើគឺការ កំណត់គោលដៅឱ្យត្រឹមត្រូវថាអ្នក ចង់ Boost ក្រោមគោលដៅអ្វី ពោលគឺប្រសិនអ្នកកំណត់គោលដៅខុសអ្នកនឹងជួបបញ្ហាធំ២ រួមមានការទទួលលទ្ធផលខុសពីការរំពឹងទុក និងបញ្ហាទីពីរ គឺអាចនឹងចំណាយលុយថ្លៃផ្សព្វផ្សាយ (Boost) អស់ច្រើន។ ហេតុដូច្នេះ អ្នកត្រូវតែរើសគោលដៅក្នុងការ Boost ឱ្យបានត្រឹមត្រូវជាមុនសិន។

២.ទំហំ Audience និងរយៈពេល៖ ការកំណត់អ្នកទស្សនាគោលដៅ (Target Audiences) និងរយៈពេល ពិតជាសំខាន់ខ្លាំងណាស់  ពោលគឺប្រសិនបើអ្នកកំណត់អតិថិជនគោលដៅរបស់អ្នកតូចពេក និងរយៈពេល Boost រយៈខ្លីពេក អ្នកអាចនឹងត្រូវចំណាយលុយច្រើនទៅលើថ្លៃ Boost ដោយសារតែ Facebook មិនអាចរក មនុស្សបង្ហាញពាណិជ្ជកម្មរបស់អ្នក ឱ្យគ្រប់តាមទឹកលុយនិងទាន់ពេលវេលាដែលអ្នកកំណត់បាន។

៣. មាតិកាពាណិជ្ជកម្ម៖ មាតិកាពាណិជ្ជកម្ម ដើរតួរនាទីសំខាន់ខ្លាំងណាស់នៅក្នុងការ Boost របស់អ្នក ពោលគឺត្រូវប្រាកដចិត្តថា មិនថាតែមាតិកាវីដេអូ ឬរូបភាព បូករួមនឹង​ Caption ដែលអ្នកសរសេរ គឺត្រូវតែមានភាពទាក់ទាញ។ ប្រសិនបើមាតិការូបភាព ឬវីដេអូរបស់អ្នកមិនទាន់ទាញ នឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់រឿង២ ធំៗ ទីមួយ គឺលទ្ធផល និងទីពីរគឺតម្លៃនៃការ Boost របស់អ្នក៕

 

 

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia