មិនប្រើ Power Point ! ចង់បានស្លាយស្អាត ធ្វើលឿនរហ័ស ចូលប្រើកម្មវិធី AI ៣ នេះ
Khunna - ឃុនណា
AUGUST 28 2026
ឌីជីថល
80 views
2 mins read

ទោះបីជា Microsoft PowerPoint ជាឧបករណ៍ដ៏ពេញនិយមសម្រាប់ការធ្វើស្លាយបទបង្ហាញក៏ដោយ ប៉ុន្តែនាពេលបច្ចុប្បន្ន គេហទំព័របញ្ញាសិប្បនិម្មិត (AI) ទំនើបៗជាច្រើនអាចជួយអ្នកបង្កើតស្លាយបានយ៉ាងរហ័ស ងាយស្រួល និងមានរចនាបថច្នៃប្រឌិតខ្ពស់ប្រកបដោយវិជ្ជាជីវៈ។

ជាកម្មវិធីរចនាក្រាហ្វិកដ៏ល្បីល្បាញ ដែលបានបន្ថែមមុខងារ Magic Design បញ្ជាដោយ AI ជួយឱ្យអ្នកបង្កើតស្លាយបទបង្ហាញ (Presentation) បានយ៉ាងឆាប់រហ័ស។

របៀបប្រើប្រាស់៖

  • ចូលទៅកាន់គេហទំព័រ Canva រួចបង្កើតគណនី ឬចូលប្រើប្រាស់គណនីដែលមានស្រាប់
  • នៅទំព័រដើម (Homepage) ស្វែងរកពាក្យ «Magic Design» «Magic Presentation»
  • បញ្ចូលប្រធានបទ ឬចំណងជើងស្លាយដែលអ្នកចង់បង្កើត
  • ជ្រើសរើសរចនាប័ទ្ម (Style) និងប្រព័ន្ធពណ៌ (Color Palette) ដែលអ្នកពេញចិត្ត
  • Canva នឹងបង្កើតស្លាយមួយឈុតដោយស្វ័យប្រវត្តិ ដែលមានទាំងរូបភាព និងអត្ថបទពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

Bk7p G Yx5z Sg Z Lgv Td P Xz Qi 1200 80

. PPT.AI 

លើសពីការធ្វើ Slide គឺការបង្កើត "សាច់រឿង" ដោយប្រើ AI

ប្រសិនបើអ្នកទាំងអស់គ្នាធុញទ្រាន់នឹងការធ្វើ Slide បែបចាស់បុរាណ ហើយចង់បានអ្វីដែលថ្មីប្លែក និងមានឥទ្ធិពល PPT.Ai គឺជាជម្រើសដ៏ល្អ។ 

របៀបប្រើប្រាស់

  • ទៅកាន់ PPT.AI ហើយ Sign in ជាមួយ Google
  • ចុចប៊ូតុង "Create" នៅខាងលើ។
  • វាយប្រធានបទដែលចង់បាន (ឧទាហរណ៍៖ "អត្ថប្រយោជន៍នៃបច្ចេកវិទ្យា") ក្នុងប្រអប់ខាងក្រោម រួចចុច Enter
  • AI នឹងបង្ហាញចំណងជើង Slide នីមួយៗ បើពេញចិត្តចុច Continue
  • AI នឹងរៀប Slide ឱ្យ (ទាំងអត្ថបទ និងរូបភាព)។ បងអាចចុចត្រង់ណាដើម្បីកែអក្សរ ឬដូររូបភាពតាមចិត្ត។

Pptai 50802 Screenshot 1744623396 Ja8hb

៣. SlidesAI  

SlidesAI គឺជា AI Tool ដែលជួយ បង្កើតស្លាយ Presentation ដោយស្វ័យប្រវត្តិបានភ្លាមៗ ពីប្រធានបទ ឬអត្ថបទដែលអ្នកផ្ដល់ឱ្យ។

របៀបប្រើ SlidesAI

  • ចូល SlidesAI
  • Sign in ជាមួយ Google Account
  • បើក Google Slides + Extensions + SlidesAI.io
  • បញ្ចូល ប្រធានបទ ឬអត្ថបទ ដែលចង់ធ្វើជាស្លាយ
  • ចុច Generate Slides + AI បង្កើតស្លាយឲ្យ ហើយអ្នកអាចកែបាន។

Images

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia