ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧។
កម្មវិធីនេះមានគោលបំណងទទួលស្គាល់ និងលើកកម្ពស់សមិទ្ធផលឆ្នើម និងនវានុវត្តន៍ឌីជីថលនៅទូទាំងតំបន់អាស៊ាន។

ប្រភេទពានរង្វាន់៖
១. ពានរង្វាន់វិស័យសាធារណៈ
២. ពានរង្វាន់វិស័យឯកជន
៣. ពានរង្វាន់វិបរិយាបន្នឌីជីថល
៤. ពានរង្វាន់មាតិកាឌីជីថល
៥. ពានរង្វាន់ធុរកិច្ចថ្មីឌីជីថល
៦. ពានរង្វាន់នវានុវត្តន៍ឌីជីថល
ថ្ងែផុតកំណត់ទទួលពាក្យ៖ ថ្ងែទី២៣ ខែតុលា ឆ្នាំ២០២៦
តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://go.gov.kh/mptc/form-ada27
ចំណាំ៖ មានតែបេក្ខភាពដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានទាក់ទងដោយក្រុមការងារ ដើម្បីចូលរួមក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ឈ្មោះ៖ អ៊ុយ បញ្ញាដាឡែន
អ៊ីមែល៖ panhadalen-uy@mptc.gov.kh
Telegram/WhatsApp៖ (+855) 87 930 501
កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! សូមចូលរួមបង្ហាញសមិទ្ធផល និងនវានុវត្តន៍ឌីជីថលរបស់អ្នក និងរួមគ្នានាំយកមោទនភាពជូនកម្ពុជាលើឆាកអាស៊ាន។
