អ្នកដែលប្រើប្រាស់ឯកសារជាប្រភេទ PDF ប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួន ដូចជាពិបាក្នុងការធ្វើការកែប្រែ ឬពិបាកក្នុងការចម្លងអក្សរពី PDF ចូលទៅដាក់ក្នុងកម្មវិធី Microsoft Words ជាដើម។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងបង្ហាញនូវវេបសាយចំនួន៣ ដែលនឹងជួយឱ្យអ្នកអាចធ្វើការកែ ឬបម្លែងប្ដូរពី PDF ទៅជា Word បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដំឡើងកម្មវិធី Software ច្រើនលើកុំព្យូទ័រនោះឡើយ។ ដោយវេបសាយទាំង៣នោះរួមមាន៖
២. Tiny Wow.com ៖ ខុសពីវេបសាយខាងលើបន្ដិច សម្រាប់វេបសាយមួយនេះ ក្រៅពីអនុញ្ញាតឱ្យអ្នកកែ PDF និងបម្លែងឯកសារពីទម្រង់ PDF ទៅ Word តែប៉ុណ្ណោះទេ ប៉ុន្ដែវាមានមុខងារជាច្រើននិងស្មានមិនដល់ ពោលគឺចូលវេបសាយនេះមួយស្មើនឹងដំឡើងកម្មវិធី (Software) បួនប្រាំ ពោលគឺល្អខ្លាំងមែនទែន។ តាមរយៈ Tiny Wow អាចអាចធ្វើរឿងជាច្រើនដូចជា៖
- បម្លែងពី PDF ទៅជា រូបភាព (JPG)
- ពី PDF ទៅ Word
- កែ PDF
- យកឯកសារ PDF ពីបីខុសគ្នា មកច្របាច់បញ្ចូលគ្នា (Merge PDF)
- បំបែកឯកសារ PDF ។ល។
៣. PDF2GO៖ វេបសាយ២នេះ មានមុខងារពិសេសៗ ជាច្រើនដែលអាចឱ្យអ្នកធ្វើការកែ PDF ក៏ដូចជា Convert ពី PDF ទៅទម្រង់ផ្សេងៗ ដូចជាពី PDF ទៅ Words ជាដើម។
គូសបញ្ជាក់ថា សម្រាប់វេបសាយទាំងពីរខាងលើ គឺដំណើរការល្អក្នុងការកែឯកសារ PDF ជាភាសាអង់គ្លេស ប៉ុន្ដែសម្រាប់ភាសាខ្មែរ ពេលខ្លះអាចនឹងមានភាពរអាក់រអួល។ តែទោះបីជាយ៉ាងនេះក្ដី យើងនៅតែអាចប្រើវាក្នុងការកែអក្សរខ្មែរបានដដែល ឬអាចធ្វើការគូសផ្ទៃស និងសរសេរអក្សរខ្មែរពីលើបន្ថែមបាន នៅពេលដែលអ្នកចង់កែ ឬមានអ្វីចង់បន្ថែមចូលទៅក្នុងឯកសាររបស់អ្នក៕