២០២៣​ ចង់ធ្វើវីដេអូរកលុយពី Facebook កុំធ្វើវីដេអូ ៣ប្រភេទនេះឱ្យសោះ Facebook មិនចង់ចែកលុយឱ្យទេ
Navasiri Morm
OCTOBER 20 2022
ឌីជីថល
4.7 K views
2 mins read

បច្ចុប្បន្ននេះ មានមនុស្សជាច្រើន ហាក់ចាប់អារម្មណ៍ងាកមកចំណាយពេលរកលុយនៅលើ Facebook ហើយវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមវិធីសាស្ដ្រផ្សេងៗ ជាច្រើនទៀត គឺការផលិតវីដេអូសម្រាប់រកលុយនៅលើ Facebook ហ្នឹង​ឯង។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមរយៈការផលិតវីដេអូបង្ហោះនៅលើ Facebook នេះ អ្នកខ្លះក៏អាចរកចំណូលបានច្រើន ចំណែកឯអ្នកខ្លះបែរជាមិនអាចរកចំណូលបានសូម្បីមួយរៀលទៅវិញ។ ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងលើកយកនូវប្រភេទវីដេអូ ៣ប្រភេទ ដែលអ្នកមិនគួរធ្វើ ខណៈហ្វេសប៊ុកហាក់មិនគាំទ្រចំពោះប្រភេទវីដេអូទាំងនេះប៉ុន្មានឡើយ។​ ដោយប្រភេទវីដេអូទាំង៣នោះរួមមាន៖

១.វីដេអូដែលគ្មានការកែប្រែច្រើន៖

វិធីសាស្រ្ដធ្វើវីដេអូដ៏ពេញនិយមមួយដែលត្រូវបានប្រើសម្រាប់រកលុយលើ Facebook គឺការយកវីដេអូ នៅលើអ៊ីនធឺណិត ដែលមិនមានជាប់កម្មសិទ្ធិបញ្ញា (Copyright) យកមកផុសឡើងវិញ។ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្នកនឹងមិនអាចរកលុយបានពី Facebook ទេ ប្រសិនបើអ្នកយកវីដេអូទាំងអស់នោះមក ហើយអ្នកគ្រាន់តែកែតិចតួច ដូចជាដកឡូហ្គោគេចេញ ដាក់ឡូហ្គោខ្លួនឯងចូល ថែមចម្រៀង ឬភ្លេង ប្ដូរល្បឿនវីដេអូ ឬគ្រាន់តែបន្ថែមអក្សររត់នៅលើវីដេអូបន្ដិចបន្ដួចជាដើម។ ដោយការធ្វើបែបនេះ ទោះបីជាយកវីដេអូមកផុសមិនជាប់ Copyright និងមានអ្នកមើល Like Share ច្រើនក៏ដោយ ក៏មិនអាចរកលុយពី Facebook បានដែរ។

២.ការប្រមូលវីដេអូពីនេះពីនោះកាត់បញ្ចូលគ្នា៖

សម្រាប់អ្នកដែលឧស្សាហ៍ប្រមូលវីដេអូពីប្រភពនេះបន្ដិច ប្រភពនោះបន្ដិច មកកាត់បញ្ចូលគ្នាធ្វើជាវីដេអូថ្មីមួយ ទោះបីជាវីដេអូនោះ មិនជាប់កម្មសិទ្ធិបញ្ញា (Copyright) ក៏ដោយក៏មិនអាចរកលុយបាន ពី Facebook បានដែរ។

៣.យកវីដេអូគេទាំងដុលមកផុសឡើងវិញ៖

ត្រង់ចំណុចនេះ គឺការផុសវីដេអូរបស់អ្នកដទៃ ដែលម្ចាស់ដើមគេផុសម្ដងរួចហើយនៅលើ Facebook។ ហើយក្នុងកាលទេសខ្លះ ទោះបីជាវីដេអូដែលបានយកមកផុសនោះ មានអ្នកមើល មាន Like និង Share ច្រើនប៉ុណ្ណាក៏ដោយ នៅទីបំផុតខាងប្រព័ន្ធ AI របស់ Facebook នឹងចាប់បាន ហើយម្ចាស់ផេកនិងមិនអាចរកលុយនៅលើ Facebook បាននោះទេ។

មែនទែនទៅ Facebook បើកឱ្យយកវីដេអូផ្សេង ដែលមិនមានជាប់កម្មសិទ្ធិបញ្ញា (Copyright) យកមកច្នៃប្រើឡើងវិញដើម្បីរកលុយលើ Facebook បាន ដោយខាង Facebook ហៅវីដេអូប្រភេទនេះថា «Meaningfully Enhanced Content» ។ ប៉ូន្ដែយ៉ាងណាក៏ដោយ Facebook តម្រូវឱ្យធ្វើការកែប្រែបញ្ចូលគុណតម្លៃចូលទៅលើវីដេអូនោះបន្ថែមឱ្យទៅជារស់ជាតិថ្មី។ ឧទាហរណ៍ថា យកវីដេអូបាល់ទាត់មក អ្នកត្រូវបញ្ចូលសំឡេង សាច់រឿង ព័ត៌មាន និងកាត់តបែបច្នៃប្រឌិតបន្ថែមទើបអាចរកលុយបាន។ អាចមើលគំរូបុរសម្នាក់នេះបាន Ozzy Man Reviews វីដេអូគាត់ភាគច្រើនគឺយកពីអ៊ីនធឺណិត ប៉ុន្ដែគាត់ពូកែបញ្ចូលសំឡេងថែម ធ្វើឱ្យវាក្លាយជាវីដេអូមួយដ៏គួរឱ្យចង់មើល។

15

យ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់រកលុយតាមរយៈការផលិតវីដេអូដាក់នៅលើ Facebook រឿងដែលអ្នកគួរធ្វើគឺគួរតែចំណាយពេល ថត ផលិតវីដេអូដោយខ្លួនឯង (Original Content) ជារឿងដែលល្អបំផុត។ ព្រោះការធ្វើបែបនេះ អ្នកនឹងប្រាកដក្នុងចិត្តថា នៅពេលដែលវីដេអូ ក៏ដូចជាផេករបស់អ្នក មានអ្នកទសន្សនា និងអ្នកតាមដានច្រើន អ្នកនឹងអាចរកចំណូលបាន១០០% ហើយអាចរកចំណូលបានយូរអង្វែង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia