២០២២ សម្រាប់អ្នកប្រើអ្នកចង់ដកមិត្តភក្ដិ (Friend) លើគណនី Facebook ណាម្នាក់មិនឱ្យឃើញ ផុសរបស់អ្នក អ្នកអាចប្រើវិធីណាមួយ ក្នុងចំណោមវិធីទាំង ៣ដូចខាងក្រោមនេះបាន។
១. Friend Except...៖ ប្រសិនបើអ្នកចង់បិទកុំឱ្យមិត្តភក្ដិ Friend ណាម្នាក់ឃើញផុសរបស់អ្នកអាចប្រើវិធីនេះបាន។
២. Snooze Post៖ សម្រាប់វិធី Snooze នេះគឺជាការបិទមិនឱ្យ Friend របស់អ្នកឃើញផុសរបស់អ្នក ៣០ថ្ងៃ ហើយអ្នកក៏មិនឃើញផុសគាត់ ៣០ថ្ងៃដូចគ្នា។ ហើយក្នុងករណីអ្នកមិនចង់ Unfriend គាត់ អ្នកអាចចុច Snooze ម្ដងទៀតក្រោយពីចប់រយៈពេល៣០ថ្ងៃ។
៣. Block៖ ប្រសិនបើអ្នកខ្ជិលចុច Snooze ឬ Friend Except ហើយលែងចង់ឱ្យឃើញគ្រប់សកម្មភាពរបស់អ្នកនៅលើ Facebook តែម្ដង Block គឺជាវិធីចុងក្រោយដែលមានប្រសិទ្ធិភាពបំផុត។
