២០២៣ ចង់ក្លាយជា Content Creator មកមើលវីដេអូពេញនិយមទាំង ៣ប្រភេទ ដែលអាចចាប់ផ្ដើមធ្វើបាន
Navasiri Morm
NOVEMBER 18 2022
អាជីវកម្ម 4.0
346 views
1 min read

បច្ចុប្បន្ននេះ ការផលិតមាតិកា ឬ Content Creator សម្រាប់ដាក់នៅលើបណ្ដាញ បានក្លាយទៅជាអាជីពដ៏ពេញនិយមមួយនៅក្នុងសម័យឌីជីថលនេះ និងមិនធ្លាប់មានពីមុនមក។ ស្របពេលដែលឆ្នាំ២០២៣ កំពុងតែឈានជិតចូលមកដល់ ប្រសិនបើអ្នកមានក្ដីស្រមៃចង់ក្លាយជា Content Creator ខាងក្រោមនេះ គឺជាវីដេអូពេញនិយមទាំង៦ប្រភេទ ដែលអ្នកអាចពិចារណាក្នុងការចាប់ផ្ដើមផលិតវីដេអូណាមួយបាន។

១.ម្ហូបអាហារ (Food)៖

អាហារគឺរបស់ដែលមនុស្សមិនអាចខ្វះបានទោះនៅជំនាន់ណាក៏ដោយ ហើយប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តឬដឹងផ្នែកអាហារច្រើន អ្នកអាចពិចារណាចាប់ផ្ដើមផលិតវីដេអូពីអាហារបាន។​ ហើយរឿងដែលអ្នកត្រូវធ្វើ ដើម្បីជោគជ័យលើការផលិតវីដេអូអាហារ ទី១គឺត្រូវថតអាហារឱ្យបានស្អាតនិងទាក់ទាញ និងធ្វើយ៉ាងណាឱ្យអ្នកទស្សនា មើលហើយមានអារម្មណ៍ថាឃ្លាចតាម។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកញ៉ាំ អ្នកត្រូវចេះលើកបង្ហាញយ៉ាងណាឱ្យទាក់ទាញទៅកាន់ទស្សនិកជន និងកុំភ្លេចបញ្ចូលភាពជាខ្លួនឯងចូលទៅក្នុងវីដេអូដើម្បីឱ្យអ្នកទស្សនាចងចាំ។

២.ដំណើរកំសាន្ដ (Travel)៖

វីដេអូដំណើរកំសាន្ដក៏ជាប្រភេទវីដេអូដ៏ពេញនិយមបំផុតមួយផងដែរ​។ ដើម្បីផលិតវីដេអូដើរលេងឱ្យបានទាក់ទាញ អ្នកត្រូវរៀបដំណើរសាច់រឿងឱ្យាបានល្អប្រាប់ទៅកាន់អ្នកមើល ហើយអ្នកត្រូវថតបង្ហាញទេសភាពស្អាតៗ បូករួមជាមួយនឹងការរៀបរាប់ ធ្វើយ៉ាងណាឱ្យអ្នកមើលមានអារម្មណ៍ថាចង់ទៅទីនោះដែរ។

៣.សម្រស់ (Beauty)៖

ប្រភេទវីដេអូសម្រស់ (Beauty) ក៏ជាប្រភេទវីដេអូមួយដែលពេញនិយមមួយផដដែរ ជាពិសេសសម្រាប់សុភាពនារីៗ ដែលពូកែខាងតុបតែងខ្លួន​ អាចពិចារណាចាប់ផ្ដើមបាន។ ដោយអ្នកអាចថតជាវីដេអូតេស្ដគុណភាពផលិតផលគ្រឿងសម្អាង និងចែករំលែកបទពិសោធន៍មកកាន់អ្នកមើលកុំឱ្យទិញខុស។ បន្ថែមពីនេះទៀត អ្នកក៏អាចផលិតវីដេអូ Tips ឬជា Vlog នាំដើរ Shopping គ្រឿងសម្អាងបានដូចគ្នា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia