ពូកែណាស់! អាយុទើប១៣ ឆ្នាំសោះ ក្មេងប្រុសនេះរៀនចប់សាកលវិទ្យាល័យហើយ GPA ខ្ពស់ជាងមនុស្សធំទៀត
Raty Oun
MAY 6 2022
ស្ទីម - STEAM
196 views
2 mins read

នេះវាគឺជារឿងដ៏អស្ចារ្យមួយដែលក្មេងប្រុសម្នាក់ឈ្មោះ Elliott Tanner បានរៀនចប់កម្រិតបរិញ្ញាបត្រពីសាកលវិទ្យាល័យ University of Minnesota នៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាគេទើបតែមានអាយុ 13ឆ្នាំក៏ដោយ។ ជាមួយគ្នានេះដែរ Elliott Tanner រៀនបានកម្រិតពិន្ទុ GPA 3.78 ស្ទើរតែគ្រប់មុខវិជ្ជា ពិសេសចំពោះមុខវិជ្ជា គណិតវិទ្យាគាត់ទទួលបានពិន្ទុដល់ទៅ 4.00 ឯណោះខណៈដែលពិន្ទុ GPA 4.00 នេះវាមិនសូវមានអ្នកធ្វើបានប៉ុន្មានទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering ។ Smart Kid

ក្រឡេកមកមើលពីប្រវត្តិរបស់គាត់វិញ Elliott Tanner  បានកើតនៅឆ្នាំ ២០០៩ ក្នុងសហរដ្ធអាមេរិក ហើយ  Elliott Tanner ស្រលាញ់ការសិក្សាតាំងពីក្មេង ពោលគឺ គាំត់ចេះអានអក្សរតាំងពីអាយុ ២ឆ្នាំមកម្ល៉េះ ហើយពេលគាត់មាន អាយុ៥ឆ្នាំ គាត់អាចចងចាំធាតុនៅក្នុងតារាងខួបគីមី ដូចជាម៉ាស អាតូម និងវាឡង់នៃធាតុទាំង ១១៨បាន។ លើសពីនេះទៀត កាលពី Elliott Tanner មានអាយុ ៥ឆ្នាំស្របពេលដែលក្មេងដទៃបានចំណាយជីវិតជាកុមាររបស់ពួកគេក្នុងការដើលេង ផ្ទុយទៅវិញ Elliott Tanner បែរជាចំណាយជីវិតជាកុមារបស់គេនៅក្នុងផ្ទះអានសៀវភៅទៅវិញ។ 

នៅពេល Elliott Tanner មានអាយុ ៦ឆ្នាំ ម្តាយរបស់គាត់បានយកទៅធ្វើតេស្ត IQ ហើយលទ្ធផលដែលចេញមកគឺ IQ របស់គាត់ស្មើទៅនឹងមនុស្សចាស់ដែលមានអាយុ ៤០ឆ្នាំជាង។  នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Michelle Tanner ដែលជាម្តាយរបស់ Elliott Tanner ។ ជាមួយគ្នានេះដែរ ដោយសារតែគាត់ចាប់មេរៀនបានលឿននៅត្រឹមអាយុ ៩ឆ្នាំ Elliott Tanner  បានបញ្ចប់កម្រិតសិក្សាថ្នាក់វិទ្យាល័យ ហើយចូលរៀននៅ សាកលវិទ្យាល័យ Normandale Community បានពីរឆ្នាំ គាត់បានដាក់ពាក្យជាប់ចូលទៅរៀននៅសាកលវិទ្យាល័យល្បី University of Minnesota។ ហើយនៅក្នុងខែ ឧសភា ឆ្នាំ២០២២នេះ  Elliott Tanner  អាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករូបវិទ្យាបានយ៉ាងជោគជ័យ។

Smart Kis 2

យ៉ាងណាមិញ បើយោងតាមការសម្ភាសន៍របស់ Elliott Tanner នៅក្នុងកម្មវិធី Stahan Sara and Keke គេបានរៀបរាប់ថា ក្រៅពីមានចំណូលចិត្តខាងរូបវិទ្យា នៅពេលទំនេរគេចូលចិត្តខាងផ្នែក​ Programming សរសេរកូដកម្មវិធី និងច្នៃបង្កើតឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលអាចជាជំនួយការងាររៀនសូត្ររបស់គេបន្ថែម។

គូសបញ្ជាក់ថា​  បន្ទាប់ពីចប់ថ្នាក់ បរិញ្ញាបត្រ កាលពីពេលថ្មីៗនេះ  Elliott Tanner ទទួលបានការអនុញ្ញាតឱ្យចូលរៀនបន្ដថ្នាក់ PHD ខាងផ្នែករូបវិទ្យាជាន់ខ្ពស់ ដែលត្រូវរៀនរយៈពេល៦ឆ្នាំ នៅសាកលវិទ្យាល័យ  University of Menesota។ លើសពីនេះទៀត Elliott Tanner បាននិយាយថា ទៅថ្ងៃអនាគតខ្លួនចង់ក្លាយទៅជា សាស្រ្តាចារ្យមួយរូបនៅក្នុងសាកលវិទ្យាល័យ ដើម្បីចែករំលែកចំណេះដឹងខាងផ្នែករូបវិទ្យាទៅកាន់ក្មេងជំនាន់ក្រោយ៕

ប្រភព People  , Stahan Sara and Keke

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia